កូរ៉េខាងត្បូង៖ ថ្មីៗនេះ នាង Tzuyu ដែលជាសមាជិកក្រុម តារាចម្រៀងTwice ដ៏ពេញនិយមមួយរូប បានបង្ហាញវត្តមាននៅ ព្រលានយន្តហោះសារជាថ្មី និងត្រូវបានទទួលបាន ការរាក់ទាក់ដ៏កក់ក្ដៅពីសំណាក់ហ្វេនៗ ជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការបង្ហាញវត្តមានលើកនេះ Tzuyu ក៏មិនខុសពីរាល់ដងប៉ុន្មានទេ ដោយនាងបានតុបតែងខ្លួនយ៉ាងសាមញ្ញបំផុត ក្នុងអាវរលុងៗ ពណ៌ទឹកសមុទ្រស្រាល ជាមួយនឹង ខោជើងធំពណ៌ស ថែមទាំងមក ជាមួយនឹងផ្ទៃមុខបែបធម្មជាតិ ដែលមើលទៅខុសប្លែកពី តារាផ្សេងៗយ៉ាងខ្លាំង។
ប៉ុន្តែ យ៉ាងណាមិញ Tzuyu នូវតែអាចពង្វក់យក បេះដូងពីបណ្ដាអ្នកគាំទ្របាន តាមរយៈចរិករឹកពាររួសរាយ អមដោយស្នាមញញឹម យ៉ាងស្រស់ប្រិមប្រិយ មើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។
គួរបញ្ជាក់ថា ចំពោះការលេចមុខនៅ អាកាសយានដ្ឋានលើកនេះ តារាK-Popមួយរូបនេះ ត្រូវធ្វើដំណើរទៅប្រទេសតៃវ៉ាន់ ដែលជាស្រុកកំណើត សម្រាប់ជួបជុំគ្រួសារ នៅថ្ងៃសម្រាកខាងមុខ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖