ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Felix G. Dalmas បានសម្ដែងនូវការសប្បាយចិត្តចំពោះទម្រង់លេងរបស់កូនក្រុម បើទោះបីជាក្រុមបរាជ័យក្រោមថ្វីជើងបារ៉ែន ១ ទល់នឹង០ ក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សFelix បានសរសើរចំពោះការខិតខំ និងមិនបោះបង់របស់កីឡាករទាំងអស់ បើទោះបីជាត្រូវគេនាំមុខមុនក៏ដោយ ប៉ុន្តែកីឡាករមានការប្រកួតប្រជែងខ្លាំង និងព្យាយាមរក្សាបាល់។ ថ្លែងនៅក្នុងសន្នីសីទកាសែតក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឡើងថា៖
ជាចុងក្រោយលោកក៏សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមជម្រើសជាតិ ទាំងមកទស្សនាផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍នៅតាមគេហដ្ឋាន។ លោកក៏បានបេ្ដជ្ញាថានឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យក្រុមកាន់តែប្រសើរឡើង និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា៕