គ្រូបារ៉ែន សរសើរថា ក្រុមកម្ពុជា លេងបានល្អមែនទែន សម្រាប់ការប្រកួតម្សិលមិញ

//s6.kh1.co/9a/9a0cd7041e5421194878f32871898318869c97f7.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែនលោក Helio Sousa បានសម្ដែងនូវការសប្បាយចិត្តដែលក្រុមរបស់ខ្លួនអាចរកបាន ៣ពិន្ទុសម្រាប់ការប្រកួតជាមួយកម្ពុជាកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=434,q=100/08/087785a444bae62315b7a39022a4e30f62e832f3.jpg

យ៉ាងណាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានសរសើរដល់ការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ។ ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក Sousa បានលើកឡើងថា៖

“កម្ពុជា គឺជាក្រុមមួយដែលល្អមែនទែន ជាក្រុមមួយដែលកំពុងមានការអភិវឌ្ឍន៍ ដោយពួកគេព្យាយាមលេងបាល់ រក្សាបាល់ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងបានព្យាយាមកែប្រែស្ថានភាពបាន។”

https://s6.kh1.co/__image/w=650,h=434,q=100/9a/9a0cd7041e5421194878f32871898318869c97f7.jpg

គួរបញ្ជាក់ដែរថា បារ៉ែនកំពុងតែឈរលេខ១ ក្នុងពូល C សម្រាប់ការប្រកួតវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2022 ក្រោយ ២ប្រកួត ឈ្នះ១ ស្មើ១ ខណៈកម្ពុជា ឈរលេខ៤ មាន១ពិន្ទុ ដោយ ២ប្រកួត ស្មើ១ និងចាញ់១៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T