ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា តារាសម្ដែងប្រុស លោក Tack Pharunyoo និង ភរិយា ទើបតែទទួលបានសមាជិកដ៏គួរឲ្យស្រលាញ់ម្នាក់ ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ ពិតជាបានដើរតួនាទីជាលោកប៉ា យ៉ាងល្អថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះ គឺស្រាប់តែកាលពីពេលថ្មីៗនេះ តារាប្រុស លោក Tack Pharunyoo និងភរិយារបស់លោក ក៏បានបង្ហោះសារជាសាធារណៈ ពីការប្រកាសលែងលះគ្នា ដោយក្នុងនោះតារាប្រុសរូបនេះបានសរសេរថា៖
«យើងបាននិយាយគ្នាហើយបាទ ចាប់ពីពេលនេះទៅយើងមិនមែនជាប្ដីប្រពន្ធគ្នាទៀតទេ ប៉ុន្តែនៅតែស្ថិតក្នុងនាមជាឪពុកម្ដាយដែលនឹងចិញ្ចឹមកូនម្នាក់នេះជាមួយគ្នា»។
យ៉ាងណាមិញ សម្រាប់បញ្ហាដែលធ្វើឲ្យតារាប្រុស លោក Tack Pharunyoo និងអតីតភរិយា បានប្រកាសលែងលះគ្នានេះដែរ ក៏ត្រូវបានពួកគេទាំងពីរបានត្រឹមតែអះអាងថាមានបញ្ហាក្នុងគ្រួសារ ដែលមិនអាចនឹងបន្តរួមរស់នៅជាមួយគ្នាបានតទៅទៀតឡើយ៕





