ភ្នំពេញ៖ តារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា បានត្រៀមខ្លូនរួចជាស្រេចនៅក្នុងការដើរតួនាទីជាម្តាយ ខណៈកូនក្នុងផ្ទៃកំពុងតែលូតលាស់ធំឡើងជិតគ្រប់ខែ ខណៈពេលដែលនាងមានស្វាមីបានមើលថែឲ្យ ពោរពេញដោយសុភមង្គលរាល់ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងក្នុងឆ្នាំនេះ ខួបកំណើតរបស់តារាស្រីរូបនេះ មិនខុសពីរាល់ឆ្នាំដែលនាងតែងតែទទួលបាននូវការស្រលាញ់យ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន មិត្ត គ្រួសារ ជាពិសេសនោះគឺស្វាមីជាទីស្រលាញ់ ដែលបានធ្វើឲ្យនាងមានស្នាមញញឹមស្ទើររាល់ឆ្នាំតែម្តង។
រីឯឆ្នាំនេះវិញនាងក៏ទទួលបាននូវក្តីសុខខ្លាំងទោះមិនទាន់ដល់ថ្ងៃ ដែលម្សិលមិញក្រោយចេញពីកម្មវិធីភ្លាម តារាស្រីរូបនេះក៏ត្រូវបានស្វាមីជាទីស្រលាញ់ មិត្ត និងប្អូនស្រី បានធ្វើការ Surprise នាងពោរពេញដោយស្នាមញញឹម យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះទោះបីជាមានការរៀបចំយ៉ាងសាមញ្ញា ជាមួយនឹងកាដូបន្តិចបន្តួចយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកម្តាយរូបនេះពិតជាសប្បាយចិត្តយ៉ាងខ្លាំង ព្រោះជារៀងរាល់ឆ្នាំ មិនថាមិនទាន់ការហើយ ស្វាមីរបស់នាងតែងតែបង្ហាញសកម្មភាពបែបនេះជានិច្ច៕
សូមទស្សនារូបភាពខាងក្រោមនេះ៖