ភ្នំពេញ៖ បច្ចុប្បន្នវិស័យសិល្បៈផ្នែកចម្រៀងកំពុងតែមានការរីកដុះដាលយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសគឺការបង្កើតនូវបទចម្រៀងថ្មីៗ Original Song ពីសំណាក់យុវវ័យ ដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ មិនថាជាការនិពន្ធបទភ្លេង និពន្ធទំនុកច្រៀង ដឹកនាំសម្តែង និងបកស្រាយបទចម្រៀងដោយខ្លួនឯងផ្ទាល់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមានយុវវ័យមួយចំនួនតូច ទោះបីជាមានទេពកោសល្យ និងសមត្ថភាពសិល្បៈពីកំណើតក៏ពិតមែន តែពួកគេក៏នៅតែមិនទាន់មានឱកាសបានបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួននេះឱ្យមហាជនបានឃើញនៅឡើយ។
ដោយមើលឃើញពីបញ្ហាទាំងនេះហើយ ទើបស្ទូឌីយោ Modern KH Studio បានចាប់កំណើតឡើង ដើម្បីផ្តល់ឱកាសឱ្យយុវវ័យដែលមានសមត្ថភាពនៅក្នុងប្រទេសកម្ពុជាយើងបានបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួនឱ្យទស្សនិកជនបានឃើញ និងស្គាល់ពួកគេផងដែរ។
ក្នុងនោះដែរ ស្ទូឌីយោ Modern KH Studio ក៏ជាស្ទួឌីយោមួយ ដែលបានផ្តល់ឱកាសជូនដល់សាធារណជនដែលស្រលាញ់ និងមានទេពកោសល្យខាងផ្នែកសិល្បៈចម្រៀងឱ្យមកបញ្ចេញសមត្ថភាពជូនទៅដល់ទស្សនិកជនបានទស្សនា ឬសម្រាប់ក្រុមគ្រួសារ និងជាការកម្សាន្ត។
មិនត្រឹមតែប៉ុណ្ណោះ ស្ទូឌីយោ Modern KH Studio ក៏មានទំព័រហ្វេសប៊ុក Modern KH Studio និងឆានែលយូធូបផ្ទាល់ខ្លួន សម្រាប់ផ្ទុកបទចម្រៀងថ្មីៗ លក្ខណៈ Acoustic ពីរោះៗជូនទស្សនិកជនទុកជាការស្តាប់កម្សាន្ត ក៏ដូចជាបង្កើតនូវការយល់ដឹងអំពីគំនិតនៃការច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមលើកតម្លើងនូវវិស័យសិល្បៈចម្រៀងខ្មែររបស់យើងផងដែរ៕
តោះ! សូមអញ្ជើញរីករាយស្តាប់កម្សាន្តនូវបទចម្រៀងថ្មីៗ និងពីរោះៗនៅលើឆានែលយូធូបរបស់ Modern KH Studio ទាំងអស់គ្នាដូចខាងក្រោម៖
១) ស្នេហ៍កម្មឆ្លងដែន
២) តេីបងខុសអ្វី?
៣) ស្ទីលញ៉ែសេ៊រីចាស់
៤) ស្រីមេអំបៅ
៥) ឆានែលយូធូប YouTube.com/c/ModernKH
៦) ទំព័រហ្វេសប៊ុកផ្លូវការរបស់ Modern KH Studio