កូរ៉េខាងត្បូង ៖ នេះជាការបង្ហាញខ្លួនជាលើកដំបូង របស់សមាជិកក្រុមចម្រៀងស្រី IZONE នៅក្នុងកម្មវិធី Tokyo Girls Collection A/W ប្រចាំឆ្នាំ ២០១៩។ ហើយនេះក៏ជាឱកាសដែល សមាជិកក្រុមពីរនាក់គឺ Sakura Miyawaki និង Jang Won Young បានធ្វើការបង្ហាញខ្លួនជាអ្នកបង្ហាញម៉ូតលើកដំបូង នៅក្នុងកម្មវិធីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីនេះជាការដើរម៉ូតលើកដំបូង ប៉ុន្តែតារាស្រីរូបស្រស់ទាំងពីរដួង មិនបានធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រអស់សង្ឃឹមឡើយ។ ពួកគេទាំងពីរ បានបង្ហាញទេពកោសល្យថ្មី ដែលហ្វេនៗមិនបានធ្លាប់បានដឹងពីមុនមក គឺការដើរម៉ូតនៅលើឆាកដោយភាពជឿជាក់។
ក្នុងនាមជាតារាចម្រៀងអាជីព ប៉ុន្តែអាចដើរម៉ូតបានស្រស់ស្អាត និងជឿជាក់យ៉ាងនេះ គឺពិតជាគួរឲ្យសរសើមែន។ ម្ដងនេះពួកគេទាំងពីរ បានធ្វើឲ្យហ្វេនៗមានមោទនភាពយ៉ាងខ្លាំង៕
ចង់ដឹងថា តើតារាស្រីទាំងពីរដួង មានភាពស្រស់ស្អាតប៉ុណ្ណានៅក្នុងកម្មវិធី?
តោះមកទស្សនារូបភាព និងវីដេអូខាងក្រោម ៖