ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាជនកម្ពុជាដែលចង់បានសុខភាពល្អមាំមួន ជាពិសេសអ្នកដែលកំពុងមានបញ្ហាសុខភាពផ្សេងៗ ដោយលោកអ្នកអាចទទួលបានសុខភាពល្អបានជាមួយទឹកពិសាសុខភាពHisuiដ៏ល្បីល្បាញរបស់ជប៉ុន ដែលបានបើកសម្ពោធលក់ជាផ្លូវការនៅកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាង ណាយ កក្កដា នាយកគ្រប់គ្រងទូទៅ បានថ្លែងនៅក្នុងកម្មវិធីសម្ពោធថា៖
«ទឹកពិសាបរិសុទ្ធ Hisuiមានប្រភពពីទន្លេOkunagara នៅទីក្រុង Horadoស្រុកGifu ប្រទេសជប៉ុន។ Hisui ជាទឹករ៉ែធម្មជាតិ ដែលបានផ្តល់នូវសុខភាពល្អ និងព្យាបាលអ្នកជំងឺជាច្រើនរូបនៅក្នុងប្រទេសជប៉ុន។ Hisuiមានកម្រិតសមាសធាតុរឹងទាបដូច្នេះវាជម្រើសដ៏ល្អបំផុតសម្រាប់ប្រើប្រាស់ក្នុងការឆុងម្សៅទឹកដោះគោទារក ពិសាជាមួយថ្នាំ បង្កើនប្រសិទ្ធភាពក្នុងការដុតរំលាយអាហារក្នុងរាងកាយ ថែទាំសុខភាពរាងកាយឲ្យមានភាពរឹងមាំ និងល្អបំផុតសម្រាប់ការថែទាំមនុស្សចាស់»។
អ្នកនាងបានបញ្ជាក់បន្ថែមពីអត្ថប្រយោជន៍របស់ទឹកបរិសុទ្ធHisui ថា៖
«បច្ចុប្បន្នទឹកបរិសុទ្ធHisuiបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលប្រទេសជប៉ុន ដែលត្រូវបានណែនាំឲ្យអ្នកជំងឺទទួលទានដោយវេជ្ជបណ្ឌិតប្រទេសជប៉ុន សម្រាប់ការព្យាបាលជំងឺទូទៅជាច្រើនដូចជា៖ កាត់បន្ថយជាតិស្ករក្នុងឈាម និងកម្រិតជាតិអាស៊ីតក្នុងទឹកនោម កាត់បន្ថយកម្រិតសម្ពាធឈាម សម្រួលការទល់លាមក ព្យាបាលជំងឺមហារីក ជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម ជំងឺលើសជាតិអាស៊ីត ការពារថ្លើម កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ព្យាបាលអាលែហ្ស៊ីលើស្បែក ធ្វើឲ្យស្បែកមានសំណើម និងកាត់បន្ថយក្លិនសំណល់ដែលចេញពីក្នុងរាងកាយមនុស្សជាដើម»។



ក្នុងនោះផងដែរអ្នកនាងក៏បានលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ទទួលទានទឹកបរិសុទ្ធ Hisui យ៉ាងហោចណាស់ ២លីត្រ ក្នុង ១ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ ហើយអ្នកនាងសង្ឃឹមថាទឹកបរិសុទ្ធ Hisui នឹងក្លាយជាផ្នែកមួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងផ្តល់នូវសុខភាពល្អដល់ប្រជាជនកម្ពុជាគ្រប់ៗរូប៕



