ភ្នំពេញ៖ បន្ទាប់ពីមានការល្បីខ្ទរខ្ទារពីបទ «Microphone» របស់ក្រុម The Old I$E ដែលមានប្រុសស្អាត CDGuntee ជាសមាជិក ពេលនេះតារាចម្រៀងទាំងពីរនឹងមកប្រទេសកម្ពុជា ដើម្បីផ្គាប់ចិត្តហ្វេនៗ ដែលតែងតែគាំទ្រ។ ជំនួប Party X The Old I$E នឹងត្រូវធ្វើឡើងនៅ Epic Club ដែលមានទីតាំងនៅអគារលេខ ១២២B ជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាថ្ងៃទី១២ ខែកញ្ញានេះ ដែលនាំមកជូនផ្ដាច់មុខដោយ Epic Club ដែលជាក្លឹបកម្សាន្ដដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសម្ដែងនេះ គឺជាលើកដំបូងរបស់ CDGuntee នៅក្នុងប្រទេសកម្ពុជា ដែលក្រុមលោកទាំងមូលនឹងនាំយកនូវបទចម្រៀងល្បីៗរបស់ខ្លួនដូចជា Microphone និង Boom ជាដើមមកសម្ដែង។
គួរបញ្ជាក់ផងដែរថា គោលបំណងដែលក្រុម Acti 90s នាំយកនូវក្រុមតារាចម្រៀង The Old I$E មកនេះ មិនមែនដើម្បីតែការច្រៀងរាំកម្សាន្ដសប្បាយតែប៉ុណ្ណោះទេ គោលបំណងរបស់ក្រុមនេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងតារាថៃ និងខ្មែរ។
សម្រាប់ការចូលរួម គឺងាយណាស់ អ្នកទាំងអស់គ្នាគ្រាន់តែទៅ Epic Club អ្នកនឹងអាចកម្សាន្តសប្យាយជាមួយពួកគេ។
លោកអ្នកក៏អាចទំនាក់ទំនងកក់តុតាមរយៈលេខទូរស័ព្ទលេខ ០១០ ៦០០ ៦០៨។ កាន់តែពិសេសទៅទៀតនោះ Epic Club ក៏មាន promotion ពិសេស ទិញ១ ថែម១ សម្រាប់ Hennessy V.S.O.P ផងដែរ៕
ទស្សនាវីដេអូនេះថា តើ The Old I$E រំភើបយ៉ាងណា ពេលជិតមកស្រុកខ្មែរ៖