ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងពោរពេញ ដោយសមត្ថភាព ប្អូនស្រីអាង សុជាតា ហៅឈូឈូ បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែលេចមុខនៅក្នុងាការសម្តែងរឿងជាច្រើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែល មានការកោតសរសើរពីសមត្ថភាពសម្តែងរបស់នាងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញបើងាកមកមើលការតែងខ្លួនរបស់តារាស្រីវ័យក្មេងរូបនេះវិញ ឃើញថាបច្ចុប្បន្នកាន់តែមានសម្រស់កាន់តែស្អាតខ្លាំងឡើង ទោះបីជាលេងខ្លួនបែបសាមញ្ញធម្មតាយ៉ាងណាក្តី។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយនាងបានធ្វើការតែងខ្លួនយ៉ាងស្អាតនៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី ជាលើកទី១។
ដោយក្នុងនោះសម្រស់របស់នាងកាន់តែលេចធ្លោ ស្រស់ស្អាតកាន់តែខ្លាំងឡើង ក្នុងឈុតសម្លៀកបំពាក់បែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាងគ្រប់គ្នា ដែលទោះបីជានៅក្មេងខ្ចីបែបណា ក៏ប៉ុន្តែសម្រស់ទោះស្លៀកពាក់បែបណាក៏នៅតែស្រស់ស្អាត និងសាកសម សម្រាប់នាង។
ទន្ទឹមនឹងរូបភាពទាំងនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន មើលសឹងតែមិនស្គាល់ ព្រោះតែមើលទៅស្អាតប្លែកធំពេញក្រមុំស្កូកតែម្តង ខណៈនេះជាការតុបតែខ្លួនដែលស្អាតជាងគេ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖