អូស្រ្តាលី៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងគឹម លីហ្សា កាន់តែទទួលបាននូវក្តីស្រលាញ់ ក៏ដូចជាការមើលថែយ៉ាងខ្លាំងពីស្វាមី ក្រោយបានរស់នៅលើទឹកដីក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្នតារាស្រីរូបនេះកំពុងតែពរពោះកូនក្នុងផ្ទៃម្នាក់ទៀត ដែលត្រៀមនឹងសម្រាលក្នុងពេលខាងមុខនេះហើយ ខណៈពេលដែលរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតខ្លាំងឡើងគួរឲ្យកត់សម្គាល់។
ដោយក្នុងនោះឃើញថា ការតែងខ្លួនក៏ដូចជាមុខមាត់របស់នាងកាន់តែប្រែស្អាត ក្មេងជាងវ័យឡើង ជាមួយនឹងការតែងខ្លួនតែងតែប្លែក បែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍តែម្តង ស្ទើរគ្រប់ពេល ជាពិសេសរាល់ពេលមានកម្មវិធីម្តងៗ ទោះបីជានាងកំពុងតែពរពោះនៅកូនក្នុងផ្ទៃយ៉ាងណាក្តី។
ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បានធ្វើការសរសើរដល់នាងគ្រប់គ្នា ដែលពិតជាសាកសមជាម្តាយសម័យថ្មី ដែលទោះជាពរពោះកូន ជិតសម្រាលយ៉ាងណាក្តី តែសម្រស់ស្អាត សាច់នៅតែចាំសខ្ចីដដែល៕
សូមទស្សនារូបភាពខាងក្រោមនេះ៖