ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងស្រី ដែលប្រកបដោយទឹកដមសំឡេងពីរោះច្រៀងបានគ្រប់បទ ព្រមទាំងអមមកជាមួយ ក្បាច់រាំបានយ៉ាងរស់សវើក ប្រិយមិត្តប្រាកដជា នឹកឃើញដល់កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយរយៈចុងក្រោយនេះ ទេព បូព្រឹក្ស ហាក់ដូចជាឡើងកូដខ្លាំង បន្ទាប់ពីនាងសម្រេចចិត្តដើរចេញពីផលិតកម្មរស្មីហង្សមាស ដោយមកធ្វើបទចម្រៀង ជាមួយគូស្នេហ៍លោក ងួន ចាន់ដេវីត វិញ។
លើសពីនេះ នាងកាន់តែមានស្ទាយ៍លេងខ្លួនបានប្លែកភ្នែក និងលេចធ្លោ គួរឲ្យចាប់អារម្មណ៍ជាងពេលមុនៗទៀតផង។ ប៉ុន្តែ ស្រាប់តែពេលថ្មីៗនេះ តារាស្រីនិយមភាពស៊ិចស៊ីរូបនេះ បានបង្ហាញរូបភាពពីពេលដែលនាងនៅពីក្មេងជាមួយនឹងប្អូនប្រុស ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ សរសើរដល់នាងផងដែរ។
តាមរយៈរូបភាពទាំងនោះ គេឃើញថា ទេព បូព្រឹក្ស មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ ប្រកបដោយស្នាមញញឹមស្រស់ថ្លា មិនចាញ់ពេលនេះប៉ុន្មានទេ និងថែមទាំងចេះលេងស្ទាយ៍ថតរូបគ្រប់ម៉ូត តាំងពីក្មេងតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖