ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កញ្ញា វីរៈ និច ដែលជាតារាចម្រៀង ស្រីវ័យក្មេង ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង និងត្រូវបានប្រិយមិត្ត ចាប់អារម្មណ៍គ្រប់គ្នា តាមរយៈទឹកដម សម្លេងដ៏ពីរោះរណ្ដំរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងទៀត តារាស្រីរូបនេះ បានឆាបយកបេះដូងពីហ្វេនៗ បានដោយសារតែ រូបសម្ផស្សនិងស្ទាយ៍តុបតែងខ្លួន បានយ៉ាងកាលីបទាន់សម័យ និងត្រូវចិត្ត មិត្តៗយុវវ័យទៀតផង។
ក្នុងនោះដែរ វីរៈ និច មានចំណុចពិសេសមួយត្រង់ថា នាងជាមនុស្ស ងប់ងល់នឹង ពណ៌លឿងខ្លាំងណាស់ ជាពិសេស សម្លៀកបំពាក់តែម្ដង។ រាល់ពេលដែល តារាស្រីសាច់សខ្ជីរូបនេះ ឡើងច្រៀងតាម ឆាកតន្រ្ដីនានា ឬក៏មានដំណើរកម្សាន្តផ្សេងៗ និច តែងស្លៀកក្នុង ឈុតពណ៌លឿងយ៉ាងចែងចាំង។
លើសពីនេះ ស្ទាយ៍រៀបចំខ្លួន ពណ៌លឿងរបស់ វីរៈ និច គឺមានភាពប្លែកភ្នែក ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ឲ្យកាន់តែលេចធ្លោ បានមួយកម្រិតទៀត ថែមផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖