នៅពេលកុមារគេងស្រមុក តែងតែពិបាកក្នុងការគេង ឬគេងមិនបានគ្រប់គ្រាន់ឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍រាងកាយ និងមានបញ្ហាខ្វះអុកស៊ីសែនបញ្ចូនទៅកាន់ខួរក្បាល។ ចំពោះកុមារដែលគេងស្រមុក មានភាពឆ្លាតវៃខ្សោយជាងកុមារដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការគេងស្រមុករយៈពេលយូរ អាចបណ្តោលឲ្យផ្ទៃមុខរបស់កុមារងាយនឹងខូចទ្រង់ទ្រាយ ហើយលើសពីនេះវាអាចបង្កឲ្យខូចខាតសរសៃឈាមបេះដូង ដែលបណ្តោលឲ្យស្លាប់បាន។
ក្រៅពីអណ្តោត និងក្រឡើតយារធ្លាក់បាំងផ្លូវដង្ហើម នៅមានមូលហេតុផ្សេងទៀតនៃការគេងស្រមុក គឺកុមារស្រូបយកផ្សែងបារី ធូលីដី ជាពិសេសកុមារធាត់ ឬមានជំងឺផ្លូវដង្ហើមដូចជាការរលាក។
ដូច្នេះដើម្បីកាត់បន្ថយបញ្ហាគេងស្រមុកចំពោះកុមារ អ្នកត្រូវដាក់ឲ្យពួកគេគេងបែរចំហៀង និងកើយខ្នើយឲ្យខ្ពស់ស្មើជាមួយនឹងស្មា។ ម្យ៉ាងវិញទៀត មិនត្រូវឲ្យពួកគេលេងច្រើន ឬញ៉ាំច្រើនពេក មុនពេលចូលគេងឡើយ៕
អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia