ចិន៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីទូរទស្សន៍កម្សាន្តល្បីឈ្មោះមួយរបស់ចិន បានពញ្ញាក់អារម្មណ៍ប្រិយមិត្តទស្សនិកជនជាខ្លាំង ជាមួយនឹងវត្តមានរបស់តារាសម្តែងស្រីកំពូលសម្រស់ល្បីឈ្មោះ លំដាប់ប្រទេសចំនួន៣រូប ដោយមានដូចជា Angela Baby, Dilraba និង Yang Mi បានចូលរួមលេងក្នុងកម្មវិធីតែមួយជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្វីដែលកាន់តែធ្វើឲ្យអ្នកភ្ញាក់ផ្អើលចម្លែកអារម្មណ៍ទៅទៀតនោះ គឺតារាស្រីទាំង៣ដួងនេះ ថែមទាំងបានលេងម៉ូតសក់ទីទុយដូចគ្នាថែមទៀតផងដែរ ដោយគ្រាន់តែលេងស្ទាយ៍ខុសគ្នាបន្តិច ពោលគឺ Dilaraba បានលេងម៉ូតសក់ក្រងសក់ទីទុយខ្ពស់ឡើងលើ ចំណែកឯ Yang Mi លេងម៉ូតចងសក់ទីទុយធម្មតាទម្លាក់មកខាងមុខ និងចុងក្រោយគឺ Angela Baby នាងបានលេងម៉ូតសក់ក្រងទីទុយទម្លាក់មកខាងមុខផងដែរ។
មិនថាយ៉ាងណា បើទោះបីជាអ្នកទាំង៣ បានលេងម៉ូតសក់ទីទុយស្រដៀងគ្នាយ៉ាងណាក្តី ប៉ុន្តែអ្នកទាំង៣សុទ្ធសឹងតែមានភាពស្រស់ស្អាតគួរឲ្យស្រលាញ់ផ្សេងៗពីគ្នា និងអាចនិយាយបានថា ម្នាក់ៗសុទ្ធសឹងតែមានមន្តស្នេហ៍ទាក់ទាញរៀងៗខ្លួនតែម្តង៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?