ថៃ៖ មួយរយៈក្រោយនេះ តារាសម្តែងស្រីមុខស្រទន់នាង Taew Natapohn ត្រូវបានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនូវរូបរាងរបស់នាង ព្រោះនាងហាក់ដូចជាស្រកទម្ងន់ខ្លាំងខុសពីធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត ហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់អ្នកខ្លះគិតថា តើ Taew មានជំងឺមែនទេទើបរូបរាងប្រែប្រួលដល់ថ្នាក់នេះ?
ប៉ុន្តែតារាស្រីរូបនេះតែងតែព្យាយាមចេញមកបកស្រាយថា នាងគ្មានជំងឺអ្វីទេ ហើយមូលហេតុដែលនាងស្គមខុសធម្មតានោះ ព្រោះតែពេលនេះនាងកំពុងផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង ដើម្បីឲ្យរាងកាយ និងសាច់ដុំបានរឹងមាំតែប៉ុណ្ណោះ។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ Taew បានបង្ហោះរូបចំនួនពីរសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់នាង។ ដោយរូបទាំងពីរមើលទៅឃើញថា នាងកាន់តែស្គមជាងមុនទៅទៀត គ្មានរាងគ្មានរៅទាល់តែសោះ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះភា្លម ហ្វេនៗបានចូលទៅ Comment នៅក្នុងរូបនោះគ្រប់ៗគ្នា។ ដោយពួកគេបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាថា
ឯអ្នកខ្លះទៀតនិយាយថា
ចង់ជ្រាបច្បាស់ថា រូបរាងរបស់ Taew ស្គមជាងមុនយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖