ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករកម្ពុជា សូត្រ ប៊ុនធី បានប្រកួតឈ្នះកីឡាករថៃ កាងកងវ៉ាន ដោយផ្ដួលកីឡាករថៃត្រឹមទឹកទី៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតក្នុងទឹកទី១ និងទឹកទី២ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេស ដោយមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ។ ប៉ុន្តែចូលដល់ទឹកទី៣ សូត្រ ប៊ុនធី បានវាយកែងកីឡាករថៃត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងចូលទឺកទី៤ ជាទឹកដែលកូនបង្កើតរបស់លោកគ្រូ សួន ប៊ុនសូត្រ ផ្ដាច់កីឡាករថៃយកតែម្ដង។
ចង់ឃើញថា សូត្រ ប៊ុនធី វាយកែងទៅលើកីឡាករថៃយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ The SEATV Sports HD