ថៃ៖ ភាពល្បីល្បាញរបស់តារាគ្រប់រូប មិនមែនសុទ្ធតែផ្តោតទៅលើទេពកោលស្យ និងរូបសម្រស់តែមួយមុខនោះទេ ប៉ុន្តែផ្តោតសំខាន់បំផុតទៅលើ អត្តចរិត។ បើទោះបីជាមានទេពកោសល្យ រូបរាងស្រស់ស្អាត ប៉ុន្តែចរិតមិនសូវបានក៏មិនមានអ្នកគាំទ្រដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោតដូចសម្តែងស្រីទាំងនេះ ត្រូវបានមហាជនទទួលស្គាល់ថា និងសរសើរគ្រប់គ្នាថា ពួកគេមានអត្តចរិតល្អ មិនឆ្មើងឆ្មៃ រួសរាយរាក់ទាក់ ចេះគោរពរៀមច្បងក្នុងវិស័យសិល្បៈ ហើយថែមទាំងចេះគោរពអ្នកគាំទ្រទៀតផង។
ចង់ជ្រាបកាន់តែច្បាស់ថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖
១. Annethong Prasom
សម្រាប់តារាសម្តែងស្រីជើងចាស់រូបនេះ ប្រិយមិត្តមិនបាច់ឆ្ងល់ទេថា នាងប្រឡូកនៅក្នុងវិស័យសិល្បៈយូរឆ្នាំហើយ ប៉ុន្តែប្រជាប្រិយភាពគ្មានថយចុះទាល់តែសោះ នេះក៏ព្រោះតែនាងចេះរៀបចំបុគ្គលិកលក្ខណៈត្រឹមត្រូវ។ ម្យ៉ាងវិញទៀត Annethong មិនដែលមានព័ត៌មានអាស្រូវឡើយ។
២. Cherry Khemupsorn
Cherry ធ្លាប់ជាប់ឈ្មោះនៅក្នុងវេបសាយល្បីមួយថា ជាតារាស្រីដែលមានអត្តចរិតល្អបំផុត។ លើសពីនេះ តារាស្រីរូបនេះថែមទាំងទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ។ ម្យ៉ាងវិញទៀត Cherry នៅតែស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រគ្រប់គ្នាជានិច្ច បើទោះបីជាពេលនេះនាងបានដកឃ្លាពីវិស័យសិល្បៈយ៉ាងណាក្តី។
៣. Aff Taksaorn
បើនិយាយពីតារាស្រីដែលមានសុភាបរាបសារ ប្រាកដជាមិនអាចរំលងឈ្មោះ តារាស្រីរូបនេះបានទេ ទាំងការនិយាយស្តី ទាំងការរៀបចំខ្លួន គឺល្អឥតខ្ចោះតែម្តង។
៤. Mew Nittha
តារាសម្តែងស្រីមុខស្រទន់រូបនេះ ជាតារាស្រីមួយរូបដែលមិនសូវមានរឿងអាស្រូវនោះទេ ប៉ុន្តែច្រើនតែមានពាក្យសរសើរថា មានចរិតល្អ សុភាពរាបសារតែប៉ុណ្ណោះ។
៥. Yaya Urassaya
ថ្វីត្បិតតែតារាស្រីរូបនេះ ចូលចិត្តលេងសើចច្រើនក៏ពិតមែនប៉ុន្តែ ប៉ុន្តែនាងស្គាល់ពីកាលៈទេសៈ។ ជាពិសេស Yaya រួសរាយខ្លាំងជាមួយអ្នកគាំទ្រ ទើបធ្វើឲ្យអ្នកណាៗក៏ស្រលាញ់នាងដែរ។