លើសឈាម ជាជំងឺឧស្សាហ៍កើតមានបំផុត មិនថាក្មេងមិនថាចាស់ ឲ្យតែទម្លាប់រស់នៅគ្មានផាសុកភាព ជំងឺនឹងតោងយើងភ្លាម។ ពិសេសអាហារបច្ចុប្បន្ននេះ សម្បូរខ្លាញ់មិនល្អស្រាប់ផង បើញ៉ាំមិនគិត ច្បាស់ជាឡើងកូលេស្តេរ៉ូល បង្កឲ្យលើសឈាមទាំងវ័យក្មេង ខណៈការសិក្សាថ្មីមួយរកឃើញថា លើសឈាមនៅវ័យ ៣០ឆ្នាំ ចាស់ទៅកាន់តែប្រឈមខូចខាតខួរក្បាលកាន់តែខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាធ្វើឡើងដោយអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានសរសៃប្រសាទ UCL Queen Square ចក្រភពអង់គ្លេស បានពិសោធ តាមដានលើមនុស្ស ៥០០នាក់ កើតនៅឆ្នាំ១៩៤៦ តាមរយៈពិនិត្យសម្ពាធឈាម និងស្កេនខួរក្បាល។
លទ្ធផលពីការសិក្សារកឃើញថា ករណីកើនឡើងសម្ពាធឈាម នៅអាយុចន្លោះពី ៣៦-៤៣ ឆ្នាំ មានទំនាក់ទំនងបញ្ហារួញតូចខួរក្បាល។ ក្រៅពីមានបញ្ហាខួរក្បាលរួញតូចបន្ដិច អ្នកស្មគ្រចិត្តចូលរួមការសិក្សា ក៏មានជំងឺភ្លេចភ្លាំងទៀតផង។ ចំណែកការកើនឡើងសម្ពាធឈាម នៅអាយុចន្លោះពី ៤៣-៥៣ ឆ្នាំ គឺមានទំនាក់ទំនងនឹងសញ្ញាខូចសរសៃឈាមខួរក្បាល ឬដាច់សរសៃឈាមខួរក្បាលកម្រិតស្រាល (Mini-stroke) នៅពេលពួកគេឈានដល់វ័យ ៧០ ឆ្នាំ។
លោក Paul Leeson សាស្ត្រាចារ្យផ្នែកឱសថសាស្ត្រ នៅសាកល Oxford បញ្ជាក់ថា ជាយូរមកហើយ មនុស្សមានបញ្ហាលើសឈាម ទំនងមានបញ្ហាខួរក្បាល នៅពេលចាស់ទៅ ហើយក៏ជាអ្វីគ្រូពេទ្យជជែកដេញដោល ថាតើការព្យាបាលបញ្ហាលើសឈាមពេលនៅក្មេង ពិតជាអាចការពារបញ្ហាខួរក្បាល ពេលចាស់ទៅ បានពិតមែន ឬអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet