ផ្លូវការ!! Franck Ribery ផ្លាស់មកលេងក្នុងក្របខណ្ឌ Serie A ដោយមិនមានតម្លៃខ្លួន

//s4.kh1.co/31/310fbf0c310352fa5fa9cededed0c8f0d340ede9.jpg
កីទ្បា

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ អតីតខ្សែបម្រើប្រយុទ្ធរបស់ Bayern Munich កីឡាករ Franck Ribery បានមកចូលរួមជាផ្លូវការជាមួយក្លិបនៅអ៊ីតាលី Fiorentina ដោយមិនមានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Franck Ribery ចូលរួមជាមួយ Fiorentina
  កីឡាករ Franck Ribery ចូលរួមជាមួយ Fiorentina

កីឡាករវ័យ ៣៦ឆ្នាំ Ribery បានចាកចេញពី Bayern Munich ក្រោយចប់រដូវកាលមុន ក្រោយរួមរស់នៅទឹកដីអាល្លឺម៉ង់តាំងពីឆ្នាំ ២០០៧ ដោយចូលលេងបាន ៤២៥ប្រកួត និងជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga ៩ដង និង Champions League ១ដង កាលពីឆ្នាំ២០១៣។

“ខ្ញុំរីករាយណាស់ដែលមកចូលរួមជាមួយ Fiorentina។ តោះទទួលបានអ្វីថ្មីៗទាំងអស់គ្នា។” Ribery និយាយប្រាប់គេហទំព័រផ្លូវការរបស់ Fiorentina៕

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T