ពិតទេ? អេនី ហ្សាម ថាខ្លួនអភ័ព្វ ដោយសារតែធ្លាប់ធ្វើរឿងមួយនេះកាលពីក្មេង

//s5.kh1.co/de/de6759e5b9821ad841d68021748700975de8174c.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា អេនី ហ្សាម ហាក់មានភាពស្ងប់ស្ងាត់ខ្លាំងមែនទែន មិនថាការចេញចម្រៀង ឬបង្ហាញមុខនៅលើឆាកតន្ត្រីនោះទេ។ ក៏ប៉ុន្តែបើជាយ៉ាងនេះក្តី ក៏ប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងនេះវិញ កញ្ញា អេនី ហ្សាម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមែនទែន ក្រោយពីឃើញតារាស្រីរូបនេះ បង្ហោះរូបកាលពីនាងនៅក្មេងមួយសន្លឹកក្នុងសម្លៀកបំពាក់រ៉ូបស ដោយភ្ជាប់ជាមួយសារដ៏ក្រៀមក្រំមួយថា៖ 

“គេថាថតតែងវាធ្វើឲ្យយើងធំឡើងអភ័ព្វ ប្រហែលពិតហើយមើលទៅ បានជាតិនេះដូចជាអភ័ព្វសព្វរឿងម្មង”។

យ៉ាងណាក្តី ផ្អែកលើរូបភាព និងសារមួយឃ្លានេះបានឲ្យឃើញថា កញ្ញា អេនី ហ្សាម បង្ហោះសារចង់និយាយថារូបនាង កំពុងតែជួបរឿងមិនល្អជាច្រើន ជុំវិញជីវិតរបស់ខ្លួន។ ហើយនាង ក៏គិតថាប្រហែលជាខ្លួនឯងអភ័ព្វដូចអ្វីដែលចាស់ៗតែងនិយាយថា ក្មេងៗពេលថតតែងខ្លួនបែបនេះ គឺនឹងត្រូវមានជីវិតអភ័ព្វនាពេលអនាគត់។

ទោះជាយ៉ាងណា ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលមកបញ្ចេញមតិលើកទឹកចិត្តនាង កុំឲ្យពិបាកចិត្ត និងកុំឲ្យនាងគិតច្រើន ព្រោះថាអ្វីដែលនាងនិយាយ គឺគ្រាន់តែជាពាក្យចាស់តំណាលតៗគ្នាតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
រូបកាលពីក្មេងដែល អេនី ហ្សាម បង្ហោះ
រូបកាលពីក្មេងដែល អេនី ហ្សាម បង្ហោះ
សាររបស់ អេនី ហ្សាម
សាររបស់ អេនី ហ្សាម
អេនី ហ្សាម
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T