ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ័ កន្លងទៅ ជួរមុខកម្ពុជា រហស្សនាមដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករជើងខ្លាំងថៃ កងថៃលែន ដោយពិន្ទុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតពេញ ៥ទឹកីឡាករទាំងពីរតស៊ូយ៉ាងស្វិតស្វាញ ដោយបានសម្រុកគ្នាទៅវិញទៅមក ធ្វើឲ្យទស្សនាជក់ចិត្តជាខ្លាំង និងស្រែកហ៊ោជខ្លាំងសម្រាប់ប្រិយមិត្តដែលទស្សនាផ្ទាល់ តាមរយៈការដោះដូរដៃគ្នាទៅវិញទៅមករបស់ពួកគេទាំងពីរ។ យ៉ាងណាជាលទ្ធផល មិនមានកីឡាករណាសន្លប់នោះទេ ដោយចប់ការប្រកួត ៥ទឹក ចៅក្រមបានឲ្យពិន្ទុដោយឯកច្ឆ័ន ៥-០ រឿង សោភ័ណ្ឌ ឈ្នះកីឡាករថៃ កងថៃលែន។
ចំពោះជ័យជម្នះនេះបានធ្វើឲ្យ រឿង សោភ័ណ្ឌ កក់កៅអីឡើងទៅដណ្ដើមទឹកប្រាក់ ៤ ០០០ដុល្លារ ដោយនៅរង់ចាំដៃគូមួយរូបទៀត ដែលនឹងត្រូវប្រកួតស្វែងរកនៅចុងសប្ដាហ៍នេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាករថៃ កងថៃលែន គឺជាជើងខ្លាំងមួយរូប ដោយគេធ្លាប់ប្រកួតឈ្នះ វង្ស ណយ ម្ដង និង ឯម ឡេងលី ២ដង សម្រាប់ការប្រកួតនៅកម្ពុជា។
ចង់ឃើញថាការប្រកួតរវាង រឿង សោភ័ណ្ឌ និង កងថៃលែន ល្អមើលយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
វីដេអូ៖ Sport Zone