ភ្នំពេញ៖ បើទោះជា តារាចម្រៀងប្រុស ដ៏ពេញនិយម លោក កែវ វាសនា បានចាកឆ្ងាយពីវិថីសិល្បៈមួយរយៈ រួចមកហើយក៏ដោយ តែប្រជាប្រិយភាពរបស់លោក នូវតែមានដដែលសម្រាប់ហ្វេនៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីនេះ កែវ វាសនា បានងាកទៅចាប់យក ការធ្វើជំនួញជាច្រើនក្នុងដៃ ថែមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ យ៉ាងណាមិញ បើក្រលេកមើល ជីវិតគ្រួសាររបស់ តារាចម្រៀងនេះ ពោរពេញដោយសុភមង្គល គួរឲ្យច្រណែន ជាមួយភរិយាដ៏ស្រស់ស្អាត និងកូនប្រុស១ ស្រី១របស់លោក។
ដោយឡែក ទោះរវល់បែបណា ជារឿយៗ កែវ វាសនា តែងចំណាយពេលវេលា សម្រាប់គ្រួសារ ថែមទាំងចេះ មើលថែកូនៗបានយ៉ាងល្អ ជំនួសប្រពន្ធទៀតផង។ ជាក់ស្ដែង កាលពីម្សិលមិញ រូបគេ បានបង្ហោះរូបភាព ជាមួយកូនៗ គួរឲ្យស្រលាញ់ទាំងពីរ ដែលបង្ហាញថា លោកកំពុងនៅជាមួយកូន និងមើលថែពួកគេ ស្របពេលដែលភរិយាកំពុងរវល់។
ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ សរសើរមិនដាច់ពីមាត់ថា វាសនា ពិតជាលោកប៉ា និងស្វាមីដ៏គំរូពិតមែន៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖