រាជធានីភ្នំពេញ ៖ ជាច្រើនខែមកហើយ ដែលគេតាមដានជីវិតឯកជនរបស់តារាយេៗ ឆៃ លីដាឡែន និងស្វាមី ដោយមានតម្រុយថា ស្នេហាប្តីប្រពន្ធខុសវ័យ១គូនេះចាប់ផ្តើអស់ចិត្តរហូតដើរចេញរៀងៗខ្លួន ។ តាមដំណឹងចុងក្រោយបានឲ្យដឹងថា ដាឡែន ពិតជាបានបែកបាក់ស្នេហា ហើយអ្នកសិល្បៈមួយចំនួនសោកស្តាយ និងអាណិតនាង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះ ដាឡែន វិញ នៅតែញញឹមធ្វើចិត្តរឹងមាំមិនឲ្យគេដឹងច្រើនជាងនេះទេ ។ បើពិនិត្យលើបណ្តាញសង្គមរបស់ ឆៃ លីដាឡែន ដែលមានឈ្មោះពិត មឿន ម៉ាឡែន ឃើញថាមិនមានបង្ហោះរូបភាពផ្អែមល្ហែមវាងនាង និងស្វាមីច្រើនខែមកហើយ។ ជាពិសេសឲ្យតែមានគេសួរនាំពីស្វាមី នាងរមែងយករូបថតពីមុនៗមកបង្ហោះ ប៉ុន្តែផ្ទៃក្នុងក្លាយជារឿងតោះតើយដាក់គ្នាយូរមកហើយ ដែលសូម្បីតែសារព័ត៌មានក៏សង្ស័យយូរហើយដែរ តែទុកឲ្យសាមីខ្លួនទម្លាយដោយខ្លួនឯង។
តារាចម្រៀងដែលនៅតែធ្វើចិត្តរឹងប៉ឹង ឆៃ លីដាឡែន បាននិយាយថា ខ្លួនពិតជាបែកផ្លូវពីស្វាមី តែយ៉ាងណានាងមិនលម្អិតរឿងដើមចមពីការបែកផ្លូវគ្នានេះឡើយ ក្រៅពីពាក្យមិនចុះសម្រុងនឹងគ្នា។
កន្លងមក ពេលអ្នកនាង live វីដេអូម្តងៗធ្លាប់ព្រលយពាក្យថា បែកប្តីៗហើយ ប្រិយមិត្តស្មានថា ជាការនិយាយលេងធម្មតា តែធាតុពិតគឺចែកផ្លូវគ្នាដើរមែន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រវាងអ្នកនាង និងអតីតប្តីបានរាប់អានគ្នាធម្មតា ហើយកូនប្រុសដែលជាចំណងដៃចែកគ្នាមើលថែ ។ ដោយឡែក បញ្ហាបែកបាក់នេះ ពួកគេមិនបានទម្លាក់កំហុសទៅខាងណាទេ គឺអស់ចិត្តរៀងៗខ្លួន ៕
ប្រភព៖ កោះសន្តិភាព