បរទេស៖ តារាចម្រៀងស្រីសញ្ជាតិអាមេរិកនាងTaylor Swift បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងកោតសរសើរចំពោះទឹកចិត្តរបស់នាងជាខ្លាំង។ ដោយTaylor តែងតែធ្វើអំពើសប្បុរសធម៌ បរិច្ចាគប្រាក់ដើម្បីជួយអង្គការផ្សេងៗ និងថែមទាំងជួយដល់អ្នកគាំទ្រដែលលំបាកទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់Taylor ដែលមានឈ្មោះថា Ayesha បានចេញរៀបរាប់ពីរឿងដែលនាងមិនអាចបំភ្លេចបានមួយ ដោយ Ayesha បានផុសស្វែងរកជំនួយពីសប្បុរសជនសម្រាប់ការបង់ថ្លៃសាលារៀនរបស់នាង។ ប៉ុន្តែស្រាប់តែ២ម៉ោងក្រោយមកមានរឿងដែលមិនគួរឲ្យជឿបានកើតឡើង គឺTaylor បានផ្ទេរប្រាក់ឲ្យនាងចំនួនជាង៦ពាន់ដុល្លារកាណាដា(ស្មើនឹង៥០០០ដុល្លារអាមេរិក) និងភ្ជាប់ឲ្យពាក្យលើកទឹកចិត្តមួយឃ្លាថា៖
ជាមួយគ្នានេះ Ayesha បានរៀបរាប់លម្អិតបន្ថែមពាក់ព័ន្ធនឹងរឿងនេះថា នាងពិតជារំភើបខ្លាំងណាស់ ព្រោះក្រុមគ្រួសាររបស់នាងទាំងមូលកំពុងតែមានបញ្ហាសេដ្ឋកិច្ច។ ម្តាយរបស់នាងមានជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី៣។ ទាំងបញ្ហាជំងឺម្តាយផង ទាំងថ្លៃបង់សាលាផងបានធ្វើឲ្យសមាជិកគ្រួសារទាំងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អដែលទទួលបានការបរិច្ចាគពីTaylor មកជួយសម្រាលបន្ទុកបានច្រើនតែម្តង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០១៥ Taylorក៏បានបរិច្ចាគប្រាក់ចំនួន៥០,០០០ដុល្លារអាមេរិក ឲ្យទៅក្មេងអាយុ១១ឆ្នាំដែលមានជំងឺមហារីកគ្រាប់ឈាម និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិតមួយឆ្នាំ។
ដោយឡែកទាំងនេះគឺជាហេតុផលមួយដែលធ្វើឲ្យTaylor មានអ្នកស្រលាញ់ និងចូលចិត្តនាងកាន់តែច្រើន។ ជាពិសេសនាងចូលចិត្តអ្នកដទៃបែបស្ងាត់ៗ និងមិនប្រកាសឲ្យអ្នកកាសែតបានដឹងនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖