កោះហាវ៉ៃ៖ បន្ទាប់ពីរៀបការនៅប្រទេសស៊ុយអែតរួចមិនបានប៉ុន្មាន តារាសម្ដែងប្រុស លោក Boy Pisanu ក៏បាននាំភរិយាជាទីស្រលាញ់ ទៅដើរលេងកម្សាន្ត លំហែអារម្មណ៍នៅលើទឹកដីកោះយ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍តារាដទៃដែលទើបនឹងរៀបការរួចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីរៀបការរួចឃើញថាតារារូបនេះ ក៏នៅមិនទាន់ចេញទទួលការងារសិល្បៈនៅឡើយទេ ស្របពេលដែលថ្មីៗនេះ មានការលេចលឺថារូបលោកក៏កំពុងតែពិចារណា ចំពោះការថតផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយផងដែរ។ ហើយជាពិសេសក៏ទទួលបានតម្លៃខ្លួនដល់ទៅខ្ទង់លានបាតឯណោះ តែទោះយ៉ាងណា តារាប្រុសរូបនេះក៏នៅតែមិនភ្លេចទៅក្រេបទឹកឃ្មុំ និងដើរលេងកម្សាន្តជាមួយនឹងភរិយាបណ្ដូលចិត្តរបស់ខ្លួនជាមុនសិនផងដែរ។
ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមផ្លូវការរបស់តារាប្រុស លោក Boy Pisanu បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងភរិយារបស់ខ្លួន នៅលើទឹកដីកោះហាវ៉ៃ ដោយបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនច្រណែនគ្រប់គ្នាតែម្តង។
ទន្ទឹមជាមួយនឹងសកម្មភាពទាំងអស់នេះដែរ ពិតជាបង្ហាញឲ្យឃើញថា ពួកគេទាំងពីរពិតជាមានសុភមង្គលខ្លាំង ហើយនេះក៏ជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតគូបែបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖