vivo Y12 ស្មាតហ្វូនសេ៊រីថ្មី អាចនឹងធ្វើការបង្ហាញខ្លួន ជាមួយនឹងរឿងភាគខ្លីបែបយុវវ័យ នៅក្នុងពេលឆាប់ៗនេះហើយ!

//s6.kh1.co/bc/bc54eddb57679ea3522cdf5ccf6b68b283830be4.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

 ភ្នំពេញ៖ គិតត្រឹមថ្ងៃនះ គឺរយៈពេលជាង ២ ឆ្នាំមកហើយ ដែលក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានឈានជើង និងចូលប្រឡូកចំពោះវិស័យស្មាតហ្វូនរបស់ខ្លួន នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ផលិតផលស្មាតហ្វូន vivo មិនមែនជាស្មាតហ្វូន ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើម៉ូឌែលស្មាតហ្វូននីមួយៗ គឺសុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័បច្ចេកវិទ្យាទំនើបៗមិនចាញ់ស្មាតហ្វូនដទៃឡើយ។ អាចនិយាយបានថា គឺជាស្មាតហ្វូនដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងអស់គ្នាបានដឹងហើយថា ក្រុមហ៊ុនទូរសព្ទ័ដៃ vivo មានត្រកូលតំណាងរបស់ខ្លួន ៣​ សេ៊រី ដែលកំពុងតែមានឈ្មោះបោះសម្លេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ បងប្អូននៃត្រកូល V  ត្រកូល Y និងត្រកូល S ដែលទើបបានធ្វើការសម្ពោធមួយខែមុននេះ។ ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រុមហ៊ុនទូរសព្ទ័ដៃ vivo នឹងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយសេ៊រីទៀតហើយដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ផងដែរ នោះគឺ ម៉ូឌែល vivo Y12

  ការមកដល់នៃសមាជិកថ្មី vivo Y12
  ការមកដល់នៃសមាជិកថ្មី vivo Y12

បើតាមការប៉ាន់ស្មាននោះ ស្មាតហ្វូននេះ អាចនឹងចេញលក់ជាផ្លូវការនៅលើទីផ្សារឆាប់ៗនេះផងដែរ។ យ៉ាងណាមិញចំពោះ vivo Y12 នេះនៅមិនទាន់បានប្រកាសឱ្យដឹងអំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់វាឱ្យបានជាក់លាក់នៅឡើយទេ។ ដូច្នេះមានតែរង់ចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយស្មាតហ្វូនត្រកូល Y មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ។ ហើយអ្វីដែលពិសេសនោះ vivo នឹងធ្វើការត្រៀមកាដូជូនទៅដល់អ្នកទាំងអស់គ្នាដែលធ្វើជារឿងភាគខ្លីបែបយុវវ័យមួយ ដែលនឹងត្រូវចាក់បង្ហាញនាពេលឆាប់ៗខាងមុខនេះដូចគ្នា។ 

  ការមកដល់នៃសមាជិកថ្មី vivo Y12
  ការមកដល់នៃសមាជិកថ្មី vivo Y12

បើអ្នកទាំងអស់គ្នាចង់ដឹងថា ការមកដល់នៃសមាជិកថ្មី vivo Y12 ហើយនឹងសាច់រឿងភាគខ្លីបែបយុវវ័យ មានអត្ថន័យនិងខ្លឹមសារនៃសាច់រឿងយ៉ាងណានោះ សូមធ្វើការតាមដាននៅក្នុងទំព័រផេក vivokh និងផេក 18th Birthday Wish ទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T