សៀមរាប៖ ក្រោយពីតារាសម្ដែងស្រីរូបស្រស់សោភាអ្នកនាង ជា ម៉ារី បានសម្រេចចិត្តចូលរោងការជាមួយនឹងស្វាមីដែលស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំទៅតាមប្រពៃណីនោះ ធ្វើឲ្យប្រិយមិត្តមិនតិចនោះទេមានការភ្ញាក់ផ្អើលជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់តារាសម្ដែងស្រីសាច់សខ្ចីអ្នកនាង ជា ម៉ារី គេសង្កេតឃើញមានការចូលរួម ពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈ រួមជាមួយតារាៗប្រុស ស្រី ល្បីៗ ចូលរួមជាច្រើនថែមទៀតផង ធ្វើឲ្យកម្មវិធីនេះ រឹតតែសប្បាយរីករាយថែមមួយកម្រិតទៀត។
ជាក់ស្ដែង កាលពីថ្មីៗនេះ បន្ទាប់ពីប្ដីប្រពន្ធថ្មីថ្មោង បានរៀបចំកម្មវិធីមង្គលការរបស់ខ្លួន ទៅដោយរលូននោះ អ្នកនាង ជា ម៉ារី និងស្វាមីបានកាន់ដៃគ្នាទៅសាងភាពផ្អែមល្ហែម ទៅលើទឹកដីក្នុងខេត្ត សៀមរាប ជាមួយនឹងមិត្តភក្តិជាច្រើននាក់ទៀត ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយគ្នា ជារៀងរហូតទៅ៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖