អស្ចារ្យ! កំពូលទូរស័ព្ទជំនាន់ថ្មី Xiaomi នឹងបំពាក់កាមេរ៉ាដល់ទៅ ១០៨មេហ្គាភីកសែល (មានវីដេអូ)

//s6.kh1.co/58/58d85a52751ee93e0391c346d933923f3198b028.jpg
បច្ចេកវិទ្យា

 ១០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ នៅក្នុងសន្និសីទបច្ចេកវិទ្យា Future Conference ដែលធ្វើឡើងក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការថា ខ្លួននឹងប្រើប្រាស់សេនស័រថ្មី ISOCELL GW1 របស់ Samsung សម្រាប់ទូរស័ព្ទត្រកូល Redmi ជំនាន់ក្រោយខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលពិសេសលើសពីពិសេស ដែលមនុស្សម្នាមានការភ្ញាក់ផ្អើលខ្លាំងនោះគឺថា Xiaomi បាននិយាយទៀតថា ខ្លួននឹងប្រើប្រាស់សេនស័រថ្មី ISOCELL GW1 របស់ Samsung បំពាក់ចូលក្នុងកំពូលទូរស័ព្ទជំនាន់ថ្មីខ្លួនមួយទៀត ដែលមានកម្រិតភីកសែលដល់ទៅ ១២,០៣២ x ៩,០២៤ភីកសែលលើអេក្រង់ ហើយចំណែកកាមេរ៉ាវិញដល់ទៅ ១០៨ មេហ្គាភីកសែលឯនោះ។

សម្រាប់ពេលបច្ចុប្បន្ននេះ យើងពុំទាន់ដឹងប្រាកដប្រជាថា តើកំពូលទូរស័ព្ទ Xiaomi មួយណា ដែលនឹងប្រើប្រាស់ Resolution ដ៏ខ្ពស់បែបនេះនោះទេ ប៉ុន្តែយោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ទូរស័ព្ទកំពូលកប់នោះគឺ Mi Mix 4 ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង
រូបតំណាង
Spec កំពូលទូរស័ព្ទជំនាន់ថ្មីរបស់ Xiaomi
Spec កំពូលទូរស័ព្ទជំនាន់ថ្មីរបស់ Xiaomi
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T