នារីអូទេសដ៏ស្រស់ស្អាតម្នាក់ ត្រូវស្លាប់យ៉ាងសង្វេគ ក្រោយមូសខ្លាខាំបាន ៣ថ្ងៃ

//s4.kh1.co/63/63233d4718265f10094015ed04d0860900be92e0.jpg
សង្គម

 ០៨-សីហា-២០១៩ ១០ព្រឹក · ៦ ឆ្នាំមុន

ថៃ៖ មូសខ្លាជាសត្វដែលមនុស្សគ្រប់គ្នាស្អប់ជាទីបំផុត ព្រោះវាតែងតែខាំយើងនិងបង្កឱ្យមានជំងឺគ្រុនឈាមជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មាននារីអូទេសដ៏ស្រស់ស្អាតម្នាក់ រស់នៅក្នុងប្រទេសថៃ បានស្លាប់យ៉ាងគួរឱ្យអាណោចអាធ័មបំផុត ព្រោះតែជំងឺគ្រុនឈាម បន្ទាប់ពីត្រូវមូសខ្លាខាំបាន ៣ថ្ងៃ។

យោងតាមប្រភពបានឱ្យដឹងថា នាង Apitchaya Jareondee វ័យ២៥ឆ្នាំ មុខរបរជានារីអូទេស ធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air ស្រាប់តែក្តៅខ្លួន និងឈឺក្បាលជាខ្លាំង បន្ទាប់ពីត្រូវមូសខ្លាខាំ។

  នាង Apitchaya Jareondee
  នាង Apitchaya Jareondee

ក្រោយមក នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Lanna ក្នុងទីក្រុងឈៀ​ង​ម៉ៃ។ គ្រូពេទ្យបានរកឃើញថា នាងមានជំងឺគ្រុនឈាម។ ជាអកុសល នារីអូទេសម្នាក់នេះ ឆ្លងជំងឺធ្ងន់ធ្ងរពេក រហូតដល់ថ្នាក់ហូរឈាមខាងក្នុង និងខូចគ្រឿងក្នុង។ នាង Apitchaya ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ជាផ្លូវការកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ពោលគឺ នាងត្រូវបានមូសខ្លាខាំបានតែ ៣ថ្ងៃប៉ុណ្ណោះក៏ស្លាប់បាត់បង់ជីវិតតែម្តង។

  នាង Apitchaya Jareondee
  នាង Apitchaya Jareondee

យ៉ាងណាមិញ សាកសពអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅបញ្ចុះទៅតាមប្រពៃណី។ ចំណែកគ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់មនុស្សទូទៅ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវបិទបង្អួច និងគេងត្រូវចងមុង ព្រោះបច្ចុប្បន្ននេះជារដូវវស្សា ហើយតែងតែមានមូសខ្លាជាច្រើននៅក្នុងប្រទេសថៃ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/a1/a1ec9856aad269c6b3afabcacb3c7905cfbbd6ec.jpg

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឈានដល់ឃាត់និងឃុំខ្លួនជនសង្ស័យក្នុងអំពើឃាតកម្ម ការជួញដូរមនុស្ស និងការជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់

 ២០-សីហា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T