ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់តារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដែលកំពុងមានឈ្មោះបោះសម្លេង លើវិថីសិល្បៈនិងជាម្ចាស់បទចម្រៀង«អ្នកណាកែចិត្តបង»ទទួលបានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យច្រើនខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ កញ្ញា សោភា ទេពី ក៏បានជួបស៊យត្រូវចោរឆក់ទួរស័ព្ទ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងស្រីរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គម។
ដោយឡែក កាលពីយប់មិញនេះ កញ្ញា សោភា ទេពី ក៏បានបង្ហោះរូបភាពនិងសារជាច្រើន ជាមួយនឹងសមាជិកថ្មីរថយន្ត Lexus NX 200t ស៊េរីទំនើប ដែលជាកាដូពីគ្រួសារ បន្ទាប់បានបាត់ទូរស័ព្ទដៃ ។
ក្នុងនើផងដែរ កញ្ញា សោភា ទេពី ក៏បានធ្វើការបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
ក្រោយពីបានឃើញបែបនេះ សង្កេតឃើញមានបណ្ដាមិត្តភក្កិ ក៏ដូចជាហ្វេនៗរបស់នាង បានសម្ដែងអារម្មណ៍ត្រេកអរទៅកាន់នាងស្ទើរតែគ្រប់គ្នាតែម្ដង៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖