កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងនារីCute គួរឲ្យស្រលាញ់ OH MY GIRL ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្មវិធីកម្សាន្តឈ្មោះថា Idol Room ដោយក្នុងនោះ តារាស្រីទាំងប៉ុន្មានដួងនេះ ក៏បាននិយាយទម្លាយពីស្ថានភាពបន្ទប់គេង ដែលពួកគេកំពុងរស់នៅសព្វថ្ងៃផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ពួកគេបានលើកឡើងថា ចាប់តាំងពីពួកគេចូលសិល្បៈមកទល់ពេលនេះ គឺប្រមាណជាជាង៤ឆ្នាំមកហើយ ហើយពួកគេក៏តែងតែគិតស្រមៃថា ចង់ផ្លាស់ប្តូរកន្លែងស្នាក់នៅចាស់របស់ពួកគេចេញឲ្យបានម្តងផងដែរ។ ក្នុងនោះសមាជិកក្រុមមួយរូបនេះរបស់ OH MY GIRL ម្នាក់ គឺតារាស្រី Hyojung បាននិយាយថា៖
ក្រោយពីឮបែបនេះ សមាជិកក្រុមទាំងអស់ក៏បានយល់ស្របជាមួយនឹងសម្តីរបស់ Hyojung ហើយពួកគេក៏បានបន្ថែមថា ពួកគេពិតជាហត់នឿយនឹងត្រូវស្នាក់នៅបន្ទប់រួមគ្នាខ្លាំងណាស់ ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ ពួកគេពិតជាចង់បានបន្ទប់គេងផ្ទាល់ខ្លួនដាច់ៗពីគ្នាណាស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះស្ថានភាពស្នាក់នៅរបស់ក្រុម OH MY GIRL គឺពួកគេត្រូវចែករំលែកបន្ទប់មួយត្រូវគេងពីរនាក់ ពោលគឺ Jihyo ត្រូវចែករំលែកគេងបន្ទប់ជាមួយ Hyojung។ ចំណែកឯ Yooa និង Binnie ក៏ចែករំលែកបន្ទប់គេងបន្ទប់ជាមួយគ្នាផងដែរ និង Seunghee និង Arin ក៏ត្រូវគេងបន្ទប់ជាមួយគ្នាដូចគ្នា ដោយឡែកចុងក្រោយគឺមានតែ Mimi នោះទេ ដែលនាងមានបន្ទប់ស្នាក់នៅផ្ទាល់ខ្លួនដាច់តែម្នាក់ឯង ពីព្រោះតែនាងបានឈ្នះការចាប់ឆ្នោត។
យ៉ាងណាមិញ រយៈពេលមិនប៉ុន្មានខាងមុខទៀត នឹងដល់ថ្ងៃគម្រប់ខួប៥ឆ្នាំរបស់ពួកគេហើយ គ្រប់គ្នាសង្ឃឹមថាពួកគេនឹងមានឱកាសបានផ្លាស់ប្តូកន្លែងស្នាក់នៅថ្មី ជាពិសេសគឺមានបន្ទប់គេង៧ដាច់ដោយឡែកពីគ្នាសម្រាប់សមាជិកក្រុម ៧ដួងនេះផងដែរ៕