ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា បច្ចុប្បន្ននេះតារាពហុជំនាញអ្នកនាងខាត់ សុឃីម កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ស្របពេលដែលតែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើន រីឯមុខជំនួញរកស៊ីរបស់ខ្លួនក៏កាន់តែរីកចម្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី តារាស្រីរូបនេះតែងតែមានពេលវេលាសម្រាប់គ្រួសារ តែងតែទៅលេងឪពុកម្តាយនៅឯស្រុកផ្តល់ភាពកក់ក្តៅជូនគាត់ជានិច្ច។ អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីរូបនេះបានធ្វើជាកូនល្អ សង់ផ្ទះតម្លៃរាប់ម៉ឺនដុល្លារជូនអ្នកមានគុណទាំង២រស់នៅផងដែរ។
ជាក់ស្តែងពេលនេះដែរ ផ្ទះដែលនាងបានសង់ជូនម្តាយនោះ បានធ្វើរួចរាល់ប្រហែល ៥០ភាគរយហើយ ក៏ប៉ុន្តែត្រូវគេចាប់អារម្មណ៍ថាផ្ទះនេះ ពិតជាធំខ្លាំងមិនធម្មតា មានបន្ទប់ច្រើន រីឯទីធ្លាយ៉ាងធំទូលាយទោះមិនទាន់ធ្វើរួចយ៉ាងណាក្តី។
ទន្ទឹមនឹងទង្វើរដ៏ល្អ ចេះគិតគូពីអ្នកមានគុណទាំង២ដើម្បីឲ្យពួកគាត់រស់នៅ ស្រណុកសុខស្រួលពេលចាស់ទៅបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នាតែម្តង៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖