២០ ឆ្នាំបន្ទាប់ពីការបោះបង់ចោលការសម្តែងលោក ចៅ ចាន់ណារី បង្ហាញមុខជាថ្មីជាមួយ​ P-Sand X Brothers!

//s4.kh1.co/f2/f2fba2289a2f82fdbef725422eacca99c697d731.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខពីការសម្តែង​រយៈពេលជាង២០ឆ្នាំ​ លោក ចៅ ចាន់ណារី បានឆ្លងនូវព្យុះជីវិតដ៏សែនកំសត់​​​​​ បាត់បង់ទំនុកចិត្ត​ និងបាត់បង់ខ្លួនឯង។​​ ដោយមានការលើកទឹកចិ​ត្ត​ និងជ្រោមជ្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល​ ​សិល្បករ​​ និងមហាជនខ្មែរ​ជីវភាពតារាសម្តែងវ័យ ៦៥​ ឆ្នាំរូបនេះ ហាក់មានភាពប្រសើរឡើង​ តែអ្វីដែលគួរចាប់អារម្មណ៍ក្នុងពេលថ្មីៗនេះ គឺរូបភាពមួយសន្លឹករបស់លោក ចៅ ចាន់ណារី និងតារាចម្រៀងបទ Orignal​ លោក​ P-Sand​​ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook P-Sand X Brothers ដែលបានបង្កើតនូវ​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មអ្នកគាំទ្ររបស់លោក P-Sand​​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ចៅ ចាន់ណារី និងក្រុម P-Sand X Brothers
  លោក ចៅ ចាន់ណារី និងក្រុម P-Sand X Brothers

​​​តាម​​រយៈ​ក្រុមការងារផ្ទាល់របស់លោក P-Sand ក៏បានបញ្ជាក់ថា នេះជារូបភាពដែលក្រុមការងារបានថតក្នុងពេលផលិត MV​ ថ្មីមួយ​របស់​ P-Sand ដែលមានសាច់រឿង​យ៉ាងពិសេសតម្រូវតួអង្គ​លោក​ ចៅ ចាន់ណារី​ ហើយគម្រោងសាច់រឿងមួយនេះ​ក្រុមការងារបានចំណាយពេលជាង៣ខែ​ ក្នុងការនិពន្ធ​។ តែទោះជាយ៉ាងណា​ពេលវេលានេះ គឺនៅតិចតួចណាស់បើយើងប្រៀបធៀបនិងពេលវេលាដែល​ P-Sand បានចំណាយក្នុងការនិពន្ធបទចម្រៀងដែលនឹងត្រូវដាក់បញ្ចូលជាមួយសាច់រឿងមួយនេះ។ លោក P-Sand ក៏ដូចជាក្រុមការងារ​ក៏បានបន្ថែមថា​ ការដែលខិតខំ​សរសេរបទចម្រៀង​ និងសាច់រឿងតម្រូវតួអង្គ​លោក ចៅ ចាន់ណារី នេះគឺមិនត្រឹមតែ​ក្នុងគោលបំណងបង្កើតនូវរសជាតិថ្មីមួយទៀត​សម្រាប់អ្នកគាំទ្រនោះទេ ​តែវាក៏ជាការ​ចូលរួមចំណែកក្នុងការលើកទឹកចិត្ត​លោក ចៅ ចាន់ណារី​ ឱ្យវិលមកកាន់អាជីពជាតារាសម្តែងសារជាថ្មី ។

  លោក ចៅ ចាន់ណារី 
  លោក ចៅ ចាន់ណារី 

ដោយឡែកក្រុមការងាររបស់លោក P-Sand ក៏មិនទាន់បញ្ជាក់ឱ្យច្បាស់លាស់ថាសាច់រឿងនេះ​​ ជាសាច់រឿងប្រភេទអ្វី​ តម្រូវតាមអារម្មណ៍នៃបទចម្រៀងបែបណាឡើយ។ លោក ចៅ ចាន់ណារី បានបញ្ជាក់ថា​​ ជាការពិតការលេចមុខជាថ្មីលើកនេះ គឺ​ដោយសារតែ​លោកពេញចិត្តជាមួយសាច់រឿង​របស់លោក P-Sand ដែលបានរៀបចំយ៉ាងពិសេសសម្រាប់លោក​ ក៏ដូចជាការឆ្លើយតបជាមួយមហាជនទូទាំងប្រទេស ដែលបានលើកទឹកចិត្តលោកនាពេល​កន្លងមក​ ហើយលោកក៏សង្ឃឹមថា​តាមរយៈ​ការសម្តែងលើកនេះ​​ លោកនឹងអាចបង្កើតនូវទំនុកចិត្តសម្រាប់ខ្លួនឯងសារថ្មី បង្កើតនូវស្នាដៃថ្មីមួយទៀតសម្រាប់មហាជន។ តែទោះជាយ៉ាងណាលោកក៏អាចបញ្ជាក់ថា​លោកជាតួអង្គអ្វី ហើយអត្ថន័យនៃសាច់រឿងនេះបង្កប់សារអប់រំអ្វីខ្លះនៅឡើយទេ។

ក្រុម P-Sand X Brothers
ក្រុម P-Sand X Brothers

គួរបញ្ជាក់ដែរថាលោក ចៅ ចាន់ណារី ជាតារាសម្ដែងដែលបានបន្សល់នូវស្នាដៃជាច្រើន​ នាកំឡុងទសវត្សរ៍ទី ៨០-៩០ ជំនាន់រួមគ្នាជាមួយតារាជើងចាស់ជាច្រើនមានដូចជាលោក សម វិទ្យា លោក សម តារា លោក​ កេត​ សូបូរិទ្ធ លោក យស បូវណ្ណៈ លោក ខៃ ប្រសិទ្ធ លោក ខៃ ប្រសើរ និងលោក ខ្លូត រតនា ជាដើម៕

លោក P-Sand
លោក P-Sand
P-Sand X Brothers
P-Sand X Brothers
ចៅ​ ចាន់ណារី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T