ភ្នំពេញ៖ ជីវិតរបស់ តារាសម្តែងស្រី ណាណា តែងតែត្រូវគ្រប់គ្នា តាមដាននាងជានិច្ច និងចាប់អារម្មណ៍ ជាមួយនឹងសម្រស់ និងជីវិតឯកជន ដំណើរកម្សាន្ត តាមទីជិតឆ្ងាយរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង តារាស្រីរូបនេះ ចូលចិត្តថតរូបស្អាតៗ ទៅតាមទីកន្លែង បណ្តាប្រទេសនានាខ្លាំងណាស់ ដែលរូបថតរបស់នាងនីមួយៗ តែងទទួលបានការចាប់អារម្មណ៍ខ្លាំង និងនាំគ្នាស៊ែរព្រាតផងដែរ។ ប៉ុន្តែប៉ុន្មានអាទិត្យមុន នាងក៏បានទៅដើរលេងកម្សាន្ត នៅក្នុងប្រទេសវិញម្តង ដែលស្ថិតក្នុង ខេត្ត មណ្ឌលគីរី ជាខេត្ត ដែលមានទេសភាពស្រស់ស្អាត ដូចជាគំនូរយ៉ាងដូច្នោះដែរ។
អ្វីដែលមិនអាចអត់បាន គឺណាណា តែងតែបង្ហោះរូបថតស្អាតៗ ដូចរាល់ដង ឲ្យហ្វេននាងបានឃើញ ទោះមិនបានទៅលេងដូចនាងក៏ដោយ ដែលរូបថតទាំងអស់នោះ ពិតជាទាក់ទាញ ជាមួយនឹងបរិយកាសដ៏សែនមនោរម្យ ហើយជាពិសេស អមនឹងសម្រស់ដ៏សែនផូរផង់ កាន់តែ ធ្វើឲ្យ អ្នកឃើញ ស្ទើរតែភ្លឹកមើលនាងយ៉ាងប្រាកដណាស់៕
ចាំកាល់ទៅមើលសម្រស់របស់នាង នៅខេត្ត មណ្ឌលគីរីទាំងអស់គ្នា៖