ភ្នំពេញ៖ ភាគច្រើនឆ្ងល់ទេថា តើថារាល់ពេល តារាៗ ពេលពួកគេរៀបការ កម្រយកតារាគ្នាឯង ធ្វើអ្នកកំដរក្នុងពិធីរៀបការគេ ទោះពួកគេ មានភាពស្និទ្ធស្នាលដូចបងប្អូនក៏ដោយចុះ? ហើយប្រសិនបើអ្នកនោះ ត្រូវពួកគេ ជ្រើសរើសមកធ្វើអ្នកកំដរ តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា ក្នុងពិធីរៀបការ កូនក្រមុំ ជាមនុស្សសំខាន់ក៏ដោយ តែគេក៏មិនអាចខ្វះ បាននោះទេ អ្នកកំដរបាននោះទេ ជួនកាលអ្នកកំដរនោះ អាចនឹង ៣ ឬ៤នាក់ក៏ថាបាន ។ ចុះបើតារាម្នាក់នោះ ជ្រើសរើសតារា មកធ្វើអ្នកកំដរ គេនឹងជ្រើសរើសម្នាក់នោះ ជាមនុស្សបែបណា?
១) ជាមនុស្សនៅលីវ៖ ជាមនុស្សមិនទាន់មានស្វាមី ដែលមានភាពស្អាតស្អំ នៅក្នុងជីវិតរបស់ពួកគេ មិនទាន់ឆ្លងកាត់ ជីវិតអាពាហ៍ពិពាហ៍ មិនមានដៃគូច្រើន។ និយាយទៅ តារាម្នាក់នោះ ត្រូវមានភាពជ្រះថ្លា លើរឿងគូជីវិត ទើបអាចក្លាយជាអ្នកកំដរបាន។
២) មនុស្សចរិតធំ៖ អ្នកកំដរ មិនមែនចេះតែរើស និងយកនោះទេ ទោះមុខមាត់របស់ពួកគេសមសួន ឬស្រស់ស្អាតក៏ដោយ។ ប្រសិនបើតារានោះ ជាមនុស្សមិនល្អ នារីមិនសុភាពរាបសារ រញ៉េរញ៉ៃ លេងច្រើន ចម្លើយគឺ No ថ្វីបើ ម្នាក់នោះ ស្និទ្ធនឹងកូនក្រមុំក៏ដោយ។
៣) គ្រួសារជុំគ្នា៖ ចំណុចមួយនេះ ជាលក្ខណៈទូទៅស្រាប់ទៅហើយ សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា អ្នកដែលគេយកមកកំដរ សុទ្ធតែ ឪពុកម្តាយមិនបែកបាក់គ្នា និងនៅមានជីវិតទាំងអស់ គេមិនសូវយកអ្នកបាក់មែកបាក់ធាងនោះទេ។
៤) រឿងអាស្រូវច្រើន៖ ជាការពិត ភាគច្រើន សម្រាប់តារាៗ គេខ្លាចរឿងនេះខ្លាំងណាស់ ព្រោះវាជះឥទ្ធិពលខ្លាំង ទៅដល់កូនក្រមុំ និងក្នុងពិធីមង្គលទាំងមូល។ ចំពោះរឿងអាស្រូវ ដែលគេមិនដែលជ្រើសរើសយកតារានោះ មកធ្វើអ្នកកំដរ មានដូចជាប្រើប្រាស់ថ្នាំញៀន ជនទី៣ ជាមួយនឹងស្វាមីអ្នកដទៃ ជាដើម៕


