ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងស្រី អ្នកនាងពេជ្រ សោភា បានបាត់បង់ឪពុកជាទីស្រលាញ់របស់ខ្លួនអស់ពេលជាង៥ឆ្នាំមកហើយ ដែលបន្សល់នូវអនុស្សាវរីយ៍ការចងចាំដែលមិនអាចបំភ្លេចបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងមុននេះបន្តិច តារាស្រីរូបនេះបានស្រក់ទឹកភ្នែក ក្នុងចិត្តពិបាកចិត្តខ្លាំង ស្របពេលដែលនឹកដល់លោកឪពុកដែលបានសុបិន្តឃើញកាលពីយប់មិញ តែបើកភ្នែកមកបានត្រឹមតែសម្រក់ទឹកភ្នែក ព្រោះមិនមានជាការពិតនោះទេ។
ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានធ្វើការ និយាយនូវពាក្យពិតជាច្រើន ប្រាប់ទៅកាន់អ្នកគាំទ្រ ធ្វើឲ្យពួកគេសឹងតែស្រក់ទឹកភ្នែកតាមតែម្តង ដោយក្នុងនោះនាងបានរៀបរាប់ពីក្តីស្រលាញ់ ការលំបាករបស់លោកឪពុកដែលខំពីមុនមកដើម្បីនាង ធ្វើការបោកសម្លៀកបំពាក់ ដើរលក់អំពៅ ធ្វើការសំណង់ដើម្បីជួយនាង។
តាមរយៈការរៀបរាប់ខាងលើនេះដែរ តារាស្រីរូបនេះក៏បានធ្វើការផ្តាំផ្ញើទៅកាន់អ្នកគាំទ្រ ដែលមានម្តាយឪពុកនៅជិត ត្រូវចេះស្រលាញ់ និងមើលថែពួកគាត់ ទាន់គាត់បាននៅក្បែរយើង ព្រោះពេលនេះនាងបានហួសពេល បានត្រឹមតែនឹកឪពុក ស្របពេលដែលនាងកំពុងតែមានអ្វីគ្រប់យ៉ាងទាំងអស់ ខ្វះតែម្យ៉ាងគឺលោកឪពុកនេះ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖