សៀមរាប៖ ដូចដែលប្រិយមិត្តបានជ្រាប ពីជីវិតគ្រួសារពិធីករ ពិធីការិនីដ៏មានប្រជាប្រិយអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល រួចមកហើយ តាមរយៈសកម្មភាពជាច្រើន ដែលជាអ្នកទាំងពីរ តែងតែបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ ស្ទើរតែគ្រប់សកម្មភាពទាំងអស់ដែលអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងការងារ និងដំណើរកម្សាន្ត ។
ដោយឡែក បើយើងងាកយើងមកមើលរូបភាពប៉ុន្មានសន្លឹកដែលលោក ជា វិបុល បានបង្ហោះនាពេលមក
គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ ពិតជាទទួលបានភាពកក់ក្ដៅ ស្រលាញ់ថ្នាក់ថ្នម
ពីស្វាមីលោក ជា វិបុល ខ្លាំងមែនទែន ធ្វើឲ្យប្រិយមិត្តច្រណែនមិនស្ទើរនោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីនេះផងដែរ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ រួមទាំងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅខេត្ត សៀមរាប ជាមួយនឹងសកម្មភាពជាច្រើនធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។
លើសពីនេះទៅទៀតនោះ លោក ជា វិបុល ក៏បានបង្ហោះថា៖
ក្រោយពីអានសាររបស់លោករួចហើយ ធ្វើឲ្យប្រិយមិត្តស្ទើរតែលើសជាតិស្ករបាន។
ទាំងអស់នេះស្ដែងលោក ជា វិបុល មិនត្រឹមតែមានភាពមមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈច្រើននោះទេ លោកថែមទាំងនៅឆ្លៀតបំពេញតួនាទីជាស្វាមីល្អ នៅក្នុងគ្រួសារថែមទៀតផង ៕
តោះដើម្បជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖