Aum បង្កាត់ភ្លើង ជាមួយសង្សារចាស់សេដ្ឋីឡើងវិញ? ដែលរូបគេ ជាប្អូនបង្កើត របស់ស្វាមីChompoo!

//s6.kh1.co/ba/ba81f21779a8e00da7b76700e5fa2ce31f5b98cb.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បើទោះបីជា កំពូលតារាសម្តែងប្រចាំប្រទេសថៃ Aum Phatchara មានប្រវត្តិផ្លាស់ប្តូរគួស្នេហ៍ជាញឹកញាប់ ដែលមានសុទ្ធសឹងតែជាអ្នកជំនួញល្បីៗ ទាំងក្មេងទាំងចាស់យ៉ាងណាក្តី ប៉ុន្តែប្រិយមិត្តទស្សនិកជន ក៏នៅតែចាប់អារម្មណ៍ ចង់ដឹងនិងតាមដានជីវិតហាយសូរក្រមុំចាស់នៅលីវដ៏ស៊ីវិល័យរបស់នាង យ៉ាងគួរឲ្យច្រណែនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បច្ចុប្បន្ននេះកំពូលតារាស្រី Aum Phatcharapa មានវ័យ៤០ឆ្នាំទៅហើយ ប៉ុន្តែក្នុងនោះគេចាប់អារម្មណ៍ឃើញថា នាងនៅតែសប្បាយចាយជីវិតនៅលីវយ៉ាងមានក្តីសុខ ជាមួយនឹងកម្លោះៗ ដោយមិនទាន់ព្រមបើកទ្វារ ទទួលអនុញ្ញាតិឲ្យបុរសមានសំណាងរូបណាម្នាក់យ៉ាងពិតប្រាកដ ចូលមករៀបការសាងជីវិតគ្រួសារ ជាមួយនឹងនាងនៅឡើយនោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះ ក៏គេបានប្រទះឃើញ តារាស្រីចាស់វស្សារូបនេះ ស្និទ្ធស្នាលកៀកកើយជាមួយនឹង បុរសក្មេងរូបសង្ហាសាច់ដុំកង់ៗម្នាក់ផ្សេងទៀត នៅក្នុងពិធីជប់លៀងមួយផងដែរ។  

Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារក្នុងពិធីជប់លៀង
Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារក្នុងពិធីជប់លៀង

ប៉ុន្តែមិនថាយ៉ាងណា ក្រោយការរៀបរាប់របស់ Aum បានឲ្យដឹងថា បុរសវ័យក្មេងសង្ហារូបនោះ គឺជាសង្សារចាស់របស់នាងតែប៉ុណ្ណោះ ដែលអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ នៅក្នុងកម្មវិធីជប់លៀងមួយនោះ បន្ទាប់មកអ្នកទាំងពីរក៏បានបង្ហាញភាពស្និទ្ធស្នាល និងថតរូបជាមួយគ្នាជាធម្មតា ប៉ុន្តែក៏មានមនុស្សជាច្រើនបានបង្អាប់លេងថា អ្នកទាំងពីរមើលទៅគួរស្រលាញ់ពិតជាសាកសមគ្នាថែមទៀតផងដែរ។

ដោយខាងក្រោមនេះ គឺជាការលើកឡើងរបស់ Aum

«វាមិនមែនជារឿងប្លែកអ្វីនោះទេ ព្រោះវាគឺជារឿងអតីតតែប៉ុណ្ណោះ។ ខ្ញុំនិងគេមិនសូវជាបានជួបគ្នាប៉ុន្មាននោះទេ ប៉ុន្តែក៏បានជួបខ្លះៗដែរ។ និយាយទៅពួកយើងស្គាល់ចិត្តគ្នាទៅវិញទៅមក ហើយក៏នៅតែរាប់អានគ្នាជាមិត្តនឹងគ្នាដដែរផងដែរ។ បើគិតទៅកន្លងទៅ១០ឆ្នាំហើយ បែបនេះហើយទើបមិនធ្លាប់មានអ្នកដឹងពីរឿងនេះ។ ប៉ុន្តែពេលដែលយើងជួបគ្នា គឺគេពិតជាស្វាគមន៍ខ្ញុំបានល្អណាស់»។

យើងតាមការលើកឡើងរបស់ Aum បានបញ្ជាក់បានថា ទំនាក់ទំនងរបស់នាងនឹងបុរសសង្ហារូបនេះ ត្រឹមតែជាអតីតសង្សារនឹងគ្នាតែប៉ុណ្ណោះ ហើយពួកគេក៏នៅតែរាប់អានគ្នាជាមិត្តភក្តិធម្មតាផងដែរ។ យ៉ាងណាមិញ ចំពោះសង្សារចាស់នាង ​ក៏ជា ប្អូនបង្កើតរបស់ស្វាមី Chompooផងដែរ៕

Aum Phatcharapa
Aum Phatcharapa
Aum Phatcharapa
Aum Phatcharapa
Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារ
Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារ
អតីតសង្សាររបស់ Aum
អតីតសង្សាររបស់ Aum
អតីតសង្សាររបស់ Aum
អតីតសង្សាររបស់ Aum
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T