PSG ចង់បាន ១០០លានអឺរ៉ូ បូកជាមួយ កីឡាករជួរមុខ ២ រូបទៀត បើ Real Madrid ចង់បាន Neymar

//s6.kh1.co/56/56886aa869cc7af004d6af757c64f30b199b55df.jpg
កីទ្បា

 ៣០-កក្កដា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ បើតាមការចុះផ្សាយរបស់កាសែត Don Balon បានឲ្យដឹងថាក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានបើកភ្លើងខៀវដល់ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar Jr ទៅកាន់កីឡដ្ឋាន Santiago Bernabue ដោយទាមទារចង់បានទឹកប្រាក់ ១០០លានអឺរ៉ូ បូកថែមជាមួយកីឡាករជួរមុខ ២រូបទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ​Neymar
កីឡាករ ​Neymar

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករជួរមុខ ២ រូបរបស់ Real Madrid ដែល PSG ចង់បាននោះគឺ ខ្សែបម្រើជម្រើសជាតិក្រូអាត Luka Modric និងប្រុសស្អាតញញឹមស្រស់ ជំនាញជើងឆ្វេង James Rodriguez

កីឡាករ James Rodriguez (ឆ្វេង) និងកីឡាករ Luka Modric (ស្ដាំ)
កីឡាករ James Rodriguez (ឆ្វេង) និងកីឡាករ Luka Modric (ស្ដាំ)

សូមបញ្ជាក់ផងដែរថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Paris, PSG មិនមានបំណងក្នុងការរក្សាខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលទេ ក្រោយរូបគេបានបង្ហាញអារម្មណ៍ក្នុងការចង់ចាកចេញពីក្លិប ហើយថែមទាំងបានបញ្ជាក់ទៀតថា គេចង់ទៅលេងនៅទឹកដីអេស្ប៉ាញ ដោយគោលដៅចម្បងរបស់គេគឺអតីតក្លិបរបស់គេ អ្នកមានបុណ្យ Barcelona៕

ប្រភព: Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T