កូរ៉េខាងត្បូង៖ នាងJun Ji Hyun ដែលប្រិយមិត្តភាគច្រើនស្គាល់នាង តាមរយៈរឿងភាគកូរ៉េ «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ជាតារាសម្តែងស្រីល្បីឈ្មោះមួយរូបប្រចាំប្រទេសកូរ៉េ។ ភាគច្រើនតារាស្រីមួយនេះតែងតែសម្តែងជាតួបែបកាចៗ ក្រមិចក្រមើម ឌឺៗ ដែលតួអង្គទាំងនេះពិតជាសាកសមជាមួយមុខមាត់របស់នាងខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការសន្និដ្ឋានរបស់នាងអ្នកគាំទ្រក្រោយពីបានឃើញការសម្តែងរបស់នាង ប្រាកដជាគិតថានាងជាមនុស្សដែលចរិតបែបនេះពិតមែន។ ប៉ុន្តែគ្រប់យ៉ាងបានផ្ទុយស្រឡះ ក្រោយពេលដែលអ្នកគាំទ្រជួប Jun Ji Hyun នៅខាងក្រៅផ្ទាល់។
ដោយយោងតាមគណនីអ៊ីនស្តារក្រាមដែលមានឈ្មោះថា «giannajunfp» បានបង្ហោះវីដេអូបង្ហាញឲ្យឃើញពីចរិតពិតៗរបស់តារាស្រីវ័យ៣៧ឆ្នាំរូបនេះ ថានាងរួសរាយខ្លាំង ទឹកមុខញញឹមញញែម និងដើរចាប់ដៃអ្នកគាំទ្រដែលឈរចាំនាងគ្រប់គ្នាថែមទៀតផង។
គួរឲ្យដឹងផងដែរថា ពេលនេះ Jun Ji Hyun បានសម្រាកពីការងារសិល្បៈមួយរយៈ ព្រោះនាងទើបសម្រាលកូនទី២របស់ខ្លួនរួច។ ជាមួយគ្នានេះផងដែរ ក៏លេចលឺដំណឹងមួយទៀតថា នាងនឹងត្រលប់មកសម្តែងវិញក្នុងពេលឆាប់ៗនេះ ដោយចាប់ដៃគូក្នុងរឿងថ្មី ជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Kim Woo Bin៕
សូមទស្សនារូបភាពខាងក្រោម៖




