ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពគឺ នាង Mai Davika បានបើកហាងកាហ្វេ ដោយដាក់ឈ្មោះថា "Misstar Cafe"។

ចំពោះតារាស្រី វ័យ២២ឆ្នាំ រូបនេះ មិនត្រឹមតែមានភាពប៉ិនប្រសប់ លើវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានភាពវ័យឆ្លាត ជាមួយនឹងមុខជំនួញ ទៀតផង ដែលនាងបានប្រើប្រាស់ ឈ្មោះយីហ៊ោរបស់ខ្លួននាងផ្ទាល់ គឺ "Misstar By  Davika"  ដាក់លក់ ផលិតផលជាច្រើន ដូចជា មួក កាបូប ស្រោមដាក់ទូរស័ព្ទ  សម្លៀកបំពាក់  ក្រវិល និងក្រដាសក្រអូប សម្រាប់ដាក់ក្នុងឡាន។ ហើយកាលពីថ្មីៗនេះ Davika ក៏បានបើក ហាង កាហ្វេ ឈ្មោះថា "Misstar  Cafe " ដែលមានទីតាំង នៅសង្កាត់ Sai Mai ។ បន្ថែមពីនេះទៅទៀត នៅថ្ងៃសម្ពោធ ហាងថ្មីនេះ ក៏មានមិត្តភក្កិជិតស្និទ្ធ បានចូលរួមផងដែរ គឺមាន នាង Baifern Pimchanok និងនាង Mint Chalida ដើម្បីអបអរ ភាពជោគជ័យ លើមុខជំនួញរបស់នាង៕  








តារាសម្តែងស្រីថៃ Mai Davika

ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]