ភ្នំពេញ ៖ យុវជនវ័យ ៣០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលា ការ យោងតាម ពាក្យបណ្តឹង របស់ម្តាយស្រ្តីវ័យក្មេងម្នាក់ ដែលបាន ប្តឹងយុវជន ខាងលើនេះ ពីបទ ចាប់ពង្រត់ និង បង្ខាំងកូនស្រី របស់គាត់ មិនឲ្យ ចេញមកជួបឪពុក-ម្តាយ តែភាគីខាង ប្រុសបានធ្វើការ អះអាងថា ករណីខាង លើវាមិន មែនជា រឿងបង្ខាំង និងចាប់ពង្រត់ អ្វីនោះឡើយ តាមពិតរវាងខ្លួន និងកូនស្រី របស់ស្រ្តី ដែលជាម្ចាស់ ដើមបណ្តឹង គឺបាន ស្រឡាញ់ និងរួមរស់ នៅជាមួយគ្នា រហូត ដល់ទៅ ដាក់ពាក្យឲ្យអាជ្ញាធរ សង្កាត់ដឹងលឺ ថែមទៀតផង ។

ករណីការចោទប្រកាន់ ពីបទ ពង្រត់ និងបង្ខាំងស្រ្តីវ័យក្មេងពីយុវជនខាងលើនេះ បានផ្ទុះឡើង ប្រមាណ ២-៣ថ្ងៃមក ហើយ ខណៈម្តាយខាង ស្រីប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ហើយកម្លាំង សមត្ថកិច្ច បានធ្វើការ ឃាត់ខ្លួនយុវជន ខាងលើ ដើម្បីបញ្ជូនទៅ តុលាការអនុវត្តតាមច្បាប់ យោងទៅតាម ពាក្យបណ្តឹងរបស់ ស្រ្តីជាម្តាយ ។

យុវជនដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ រ៉ែម ឧសភា ហៅ នុត អាយុ ៣០ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៨២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកស្រ្តី វ័យក្មេង ដែលម្តាយអះអាងថា ត្រូវយុវជន ខាងលើ ចាប់ពង្រត់ និងបង្ខាំងនោះ ត្រូវបានគេ ស្គាល់ឈ្មោះ នៅ សុខឡែន អាយុ ២៣ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់បឹង សាឡាង ខណ្ឌទួលគោក ដូចគ្នា ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការ ឃាត់ខ្លួន ឈ្មោះ រ៉ែម ឧសភា នៅម្តុំផ្សារទួល ទំពូង ដោយការ ឃាត់ ខ្លួនខាងលើ គឺយោងតាម បណ្តឹងរបស់ ស្រ្តីឈ្មោះ ចាន់ មន្ថា អាយុ ៥១ឆ្នាំ ដែលត្រូវជា ម្តាយរបស់ស្រ្តី វ័យក្មេង ឈ្មោះ នៅ សុខឡែន ហើយក៏បាន ការឯកភាព ឲ្យធ្វើការឃាត់ខ្លួន ពីព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ។ លុះនៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ក៏បានកសាង សំណុំរឿង បញ្ជូនយុវជន ខាងលើនេះ មកកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការ សាកសួរ និងចោទប្រកាន់ ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តីឈ្មោះ ចាន់ មន្ថា បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ កូនស្រីរបស់គាត់ឈ្មោះ នៅ សុខឡែន បានបាត់ពីផ្ទះមិន ដឹងជាទៅ ទីណា ដោយភ្ជាប់ទៅ ជាមួយទ្រព្យ សម្បត្តិមួយ ចំនួនរួមមាន រថយន្ត ១គ្រឿង ប្រាក់ ៤ពាន់ដុល្លារ គ្រឿងអលង្ការ នាឡិកាដៃ គិតជាប្រាក់ប្រមាណ ៨ពាន់ដុល្លារ ។ ក្រោយបាត់កូនស្រី ក្រុមគ្រួសារ បានតាមរក ក្រោយមកទើបដឹងថា ឈ្មោះ រ៉ែម ឧសភា បាននាំចេញពីផ្ទះ ហើយបញ្ជា ឲ្យបិទទូរស័ព្ទ ដើម្បីកុំឲ្យក្រុមគ្រួសារ ធ្វើការទាក់ទងបាន ហើយក៏នាំគ្នា ទៅជួលផ្ទះស្នាក់ នៅខាងក្រៅ ដើរស៊ីចាយ បំផ្លាញលុយ កាក់គ្មានសល់ ទើបក្រុមគ្រួសារ សម្រេចដាក់ ពាក្យបណ្តឹង ប្តឹងយុវជន ខាងលើនេះ ។ ប៉ុន្តែ ជាការឆ្លើយតប ទៅនឹងបណ្តឹងចោទ ប្រកាន់ យុវជន រ៉ែម ឧសភា បានធ្វើការ អះអាងប្រាប់ អ្នកកាសែត នៅក្នុងបរិវេណ តុលាការថា រវាងរូបគេ និងស្រ្តីឈ្មោះ នៅ សុខឡែន បានស្គាល់ និងស្រឡាញ់ គ្នាតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ រហូតដល់រួម រស់នៅជាមួយគ្នា ដូចជាប្តី-ប្រពន្ធ ប៉ុន្តែ មិនបានរៀប ការនោះទេ ។ ការស្រឡាញ់ គ្នានេះ ម្តាយទាំងសង្ខាង ព្រមទាំង បងប្អូន ក៏ មានការដឹង លឺផងដែរ ជាពិសេសម្តាយ របស់នារី នៅ សុខឡែន តែម្តង ក៏យល់ព្រម ឯកភាពឲ្យខ្លួន និងឈ្មោះ នៅ សុខឡែន រួមរស់ជាមួយ គ្នារហូត បានជួលផ្ទះ នៅខាងក្រោយ អធិការដ្ឋាន នគរបាលខណ្ឌ ទួលគោករស់នៅ និងបើក ហាងលក់ ដូរថែមទៀត តែដោយមុខរបរ ដំណើរការ មិនល្អ ទើបធ្វើឲ្យ ពួកគេក្ស័យធន ដោយវាមិនមែនជា រឿងពង្រត់ បង្ខាំងមនុស្ស ដូចការចោទ ប្រកាន់នោះទេ ។

លុះដល់ថ្ងៃខែធ្នូ ឆ្នាំ២០១៤ ម្តាយរបស់ឈ្មោះ នៅ សុខឡែន ចេះតែរករឿងបំបែកបំបាក់ខ្លួន និង នៅ សុខឡែន មិន ឲ្យស្រឡាញ់ និងរស់នៅជាមួយគ្នា ។ ដោយមានការបំបែកបំពាក់ ដូច្នេះ ពួកគេទាំង ២នាក់ ក៏ឈប់នៅផ្ទះ ជួលខាងលើ ទុកឲ្យ ម្តាយឈ្មោះ នៅ សុខឡែន ស្នាក់នៅជាមួយ និងក្រុមគ្រួសារគាត់ ហើយខ្លួន និង នៅ សុខឡែន ជាអ្នកចេញថ្លៃ ជួលផ្ទះឲ្យ ហើយបាននាំគ្នា ចេញមុខជួលផ្ទះ នៅកន្លែងផ្សេង ។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នាទៅលេង ស្រុកកំណើត នៅឯខេត្តបាត់ដំបង ដោយជិះ រថយន្តម៉ាក តូយូតា ប្រ៊ូស ពាក់ស្លាក លេខ ភ្នំពេញ 2AA-0724 ដែលជា កម្មសិទ្ធិរបស់ឈ្មោះ នៅ សុខឡែន ។ ពេលទៅដល់ ខេត្តបាត់ដំបង ក៏បន្តស្នាក់នៅ ស្រុកកំណើត រហូតដល់ ថ្ងៃទី០៩ ខែមករា ខ្លួន និង នៅ សុខឡែន ក៏បាននាំគ្នា ទៅសាលា សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដើម្បីឲ្យលោក ចៅសង្កាត់ធ្វើ កំណត់ហេតុ និងធ្វើជាសាក្សី ដឹងលឺថា ពួកខ្លួនស្ម័គ្រ ចិត្តរួមរស់ជា មួយគ្នា ធ្វើជាប្តី-ប្រពន្ធស្របច្បាប់ ទោះបីមាន ឧបសគ្គ ឬឪពុក-ម្តាយ បំបែកបំបាក់ យ៉ាងណាក៏ដោយ ពេលនោះលោក ចៅសង្កាត់ស្វាយប៉ោ ឈ្មោះ អ៊ុក គីម បានធ្វើ កំណត់ហេតុចុះហត្ថលេខា និងបោះត្រាធ្វើ ជាសាក្សីជួយដឹង លឺថែមទៀត លុះនៅថ្ងៃទី១១ ខែមករា ពួកខ្លួនក៏បាននាំគ្នា ធ្វើដំណើរត្រឡប់ មកភ្នំពេញវិញ តែមិនបាន ចូលផ្ទះនោះទេ គឺនាំគ្នាទៅ ជួលផ្ទះសំណាក់ ស្នាក់នៅជា បណ្តោះអាសន្ន រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ក៏ត្រូវបាន កម្លាំងសមត្ថកិច្ចព្រហ្ម ទណ្ឌ កោះហៅឲ្យ ចូលខ្លួនឆ្លើយបំភ្លឺ ហើយក៏ធ្វើ ការឃាត់ខ្លួន តែម្តងទៅ ។

ពាក់ព័ន្ធករណីខាងលើនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាច ធ្វើការទាក់ទង ដើម្បី សុំការបំភ្លឺ ពីភាគីខាងស្រីឈ្មោះ នៅ សុខឡែន បានឡើយ ។ ប៉ុន្តែ បើយោងតាម ប្រភពព័ត៌មានពី ភាគីខាងម្តាយរបស់ នាង នៅ សុខឡែន បានអះអាងថា មូលហេតុដែល ខ្លួនប្តឹងដោយសារ តែឈ្មោះ រ៉ែម ឧសភា គឺជា មនុស្សប្ រើប្រាស់ថ្នាំញៀន ហើយពេលឃើញ នាំកូនស្រីរបស់ ខ្លួនរត់ចេញពីផ្ទះ ខ្លាចនាំទៅបង្ខាំង ប្រើប្រាស់គ្រឿង ញៀន ឬក៏វាយធ្វើបាបជាដើម ទើប សម្រេចចិត្តដាក់ពាក្យ បណ្តឹងតែម្តងទៅ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]