កាលពីព្រឹកមិញនេះ ព័ត៌មានមួយ បានធ្វើឲ្យប្រិយមិត្ត អ្នកអាន មានការចាប់អារម្មណ៍ជាខ្លាំង ពាក់ព័ន្ធនឹងករណី «មានក្មេងទំនើងម្នាក់ ពង្រត់កូនស្រីគេ ចេញពីផ្ទះយកទៅ បង្ខាំងទុក» រហូតក្លាយជា ព័ត៌មានពេញនិយមអាន នៅលើវេបសាយ ខ្មែរឡូត ផងដែរ។

យ៉ាងណាមិញ នៅវេលារសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៥ នេះដែរ មានប្រិយមិត្ត អ្នកអានយើងម្នាក់ បានផ្ញើរសារ មកកាន់ Inbox របស់ទំព័រហ្វេសប៊ុកខ្មែរឡូត ឲ្យជួយពិចារណាផង ចំពោះគូស្នេហ៍កំសត់ ដែលត្រូវបាន បំបែកបំបាក់ ដោយការចោទប្រកាន់ និង បង្ខិតបង្ខំ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង ដែលខ្មែរឡូត ទទួលបាន ដោយមានការ រៀបរាប់យ៉ាងដូច្នេះថា៖

«គូរស្នេហ៍មួយគូរ នេះពិតជា កំសត់ណាស់ ពួកគេទាំងពីរ ពិតជាស្រលាញ់គ្នា ដោយស្មោះ ចិត្តនឹងចិត្ត គ្មានការ បង្ខិតបង្ខំ ដូចជាពាក្យ ម្ដាយខាងស្រីបានចោទ ប្រកាន់នោះឡើយ ។ ប៉ុន្តែដោយសារ តែម្តាយលោភលន់ នឹងទឹកប្រាក់ បែរជាបង្ខំអោយ កូនស្រីរបស់ខ្លួន អោយធ្វើតាម មហិច្ចិតា របស់ខ្លួន ចង់បាន ពេលដែលកួន របស់ខ្លួន មិនព្រមធ្វើតាម បែរជាចោទគូរស្នេហ៏ របស់កូនថា បានចាប់បង្ខាំង កូនស្រីរបស់ខ្លួន ទៅវិញ។ រូបភាពខាងក្រាមនេះ គឺជារូបអ្នកទាំង ដែលបានបង្ហាញ ពីការស្រលាញ់គ្នា ដោយគ្មានការបង្ខំ ដូចដែលគេបាន ចោទនោះឡើយ។ ដូច្នេះ សូម khmerload ជួយពិចារណា រូបភាពខាងក្រោម នេះផង»

ខ្មែរឡូត មិនហ៊ាន វាយតម្លៃ ថាព័ត៌មាននេះ មានពាក់ព័ន្ធគ្នាយ៉ាងណា នឹងព័ត៌មាន ដែលបានចុះផ្សាយ ដូចការលើកឡើង ខាងដើមឡើយ។ ហេតុនេះ មានតែប្រិយមិត្ត អ្នកអាន ជួយពិចារណា និង ផ្តល់ជាមតិយោបល់ ដល់រូបគាត់ ដែលជាម្ចាស់គណនី ផ្ញើរសារ និង រូបភាព មកនេះផង៕

សារដែលប្រិយមិត្ត ផ្ញើរចូលមក Inbox ទំព័រហ្វេសប៊ុកខ្មែរឡូត៖

ខាងក្រោមជារូបភាព ដែលប្រិយមិត្ត បានផ្ញើរមក ខាងលើ៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]