ឥណ្ឌូនេស៊ី៖ បន្ទាប់ពីនាវាចម្បាំង របស់ប្រទេសសឹង្ហបុរី បានប្រទះឃើញចំនុច ដែលតួយន្តហោះ AirAsia ស្ថិតនៅបាតសមុទ្រជ្វា កាលពីថ្ងៃពុធរួចមក ក្រុមអ្នកជ្រមុជទឹក ជាច្រើននាក់ កំពុងតែដុតដៃដុតជើង បំពេញបេសកកម្ម មុជចុះទៅស្រង់ ដើម្បីនាំយក សពអ្នកដំណើរ ជាច្រើនទៀត ដែលគៀបជាប់ ជាមួយនឹងតួយន្តហោះនោះ។

យោងតាមរូបភាព ដែលថតជាប់ដោយ ឧបករណ៍ស្វែងរកដ៏ទំនើប បានបង្ហាញឲ្យឃើញ ពីបំណែក នៃតួយន្តហោះ AirAsia QZ8501 អមជាប់ជាមួយនឹងស្លាប ដែលមានសរសេរ នូវពាក្យស្លោក «Now Everyone Can Fly» របស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia។

ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនត្រឹមតែ កន្ទុយយន្តហោះ ជាមួយនឹង ឧបករណ៍ថតសម្លេង នៅបន្ទប់កាប៊ីន និង ប្រអប់ខ្មៅ ប៉ុណ្ណោះទេ ដែលត្រូវបានប្រទះឃើញ តែសាកសពអ្នកដំណើរ សរុបចំនូន ៥០ នាក់ ក៏ត្រូវបាន ស្រង់ឡើងផងដែរ។ នេះអាចជា សញ្ញាណល្អមួយ ក្នុងការ ស្រង់សាកសព អ្នកដំណើរជាច្រើនទៀត ដើម្បីប្រគល់ជូន ទៅដល់ សាច់ញាតិក្រុមគ្រួសារ នៃជនរងគ្រោះទាំងនោះវិញ។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលដឹកអ្នកដំណើរ សរុប ១៦២ នាក់ បានបាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែធ្នូ កន្លងទៅ ក្នុងគ្រាដែល ហោះឆ្លងកាត់ សមុទ្រជ្វា និង មានគោលដៅចេញពី ទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ ប្រទេស សឹង្ហបុរី៕

រូបភាពមួយចំនួន ដែលថតបាន៖

ប្រភព៖ ABC | USA Today

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]