អ៊ីតាលី៖ រឿងរ៉ាវ គួរឲ្យហួសចិត្ត និងអាម៉ាសមួយ បានកើតឡើង ទៅលើខ្លួន គូស្នេហ៍ ជនជាតិអ៊ីតាលី មួយគូ បន្ទាប់ពីពួកគេ បានធ្វើការរួមភេទ ក្នុងទឹកសមុទ្រ នាឆ្នេរ Porto San Giorgio ប្រទេសអ៊ីតាលី បែរជាត្រូវប្រញាប់រួសរាន់ ទៅកាន់មន្ទីរពេទ្យទៅវិញ ដោយសារតែភាគីបុរស មិនអាច ដកអវៈយវៈភេទ របស់ខ្លួន ចេញពីខាងនារីឡើយ បើទោះជា ពួកគេទាំងពីរ ខំប្រឹង អស់រយៈពេល ជាច្រើនម៉ោងក៏ដោយ។

បើតាមសារព័ត៌មាន ដដែល បានឲ្យដឹងទៀតថា ការរួមភេទនៅក្នុងទឹកសមុទ្រ ដូចករណីខាងលើនេះ អាចបង្កឲ្យទៅជា បាតុភូតមួយ ហៅថា បាតុភូតបឺតជាប់គ្នា។ គូស្នេហ៍ទាំងពីរ ត្រូវរង់ចាំ និង ត្រាំនៅក្នុងទឹកសមុទ្រ អស់រយៈពេលយ៉ាងយូរ ទើបមានស្ត្រីម្នាក់ទៀត យកកន្សែងមករុំ និង បញ្ចូនពួកគេ ទៅកាន់មន្ទីរពេទ្យ។

គូសបញ្ជាក់ផងដែរថា នៅពេល ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានចាក់ថ្នាំ ពង្រីក-ក-ស្បូន ដែលជាធម្មតា ប្រើប្រាស់សម្រាប់ ពេលសម្រាល ទើប អវៈយវៈភេទ របស់គូស្នេហ៍ទាំងពីរ អាចដកចេញពីគ្នាបាន៕

ហួសចិត្ត! តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]