កូរ៉េខាងត្បូង៖ ក្រុមតារាចម្រៀងស្រី Ladies'Code  បានជួបគ្រោះថ្នាក់ដ៏រន្ធត់មួយ កាលពីម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ដែលបានធ្វើឲ្យ សមាជិកម្នាក់ បានស្លាប់ និងសមាជិកមួយចំនួនទៀត រងរបួសធ្ងន់។

តាមសេចក្តីរាយការណ៍ ពីគេហទំព័រ The Korea Times  បានដឹងឲ្យថា នាងGo EunB និងមនុស្ស៧ នាក់ទៀត បានរួមដំនើរជាមួយគ្នា ដែល ពួកគេបានធ្វើដំនើរ លើផ្លូវ YoungDong ប៉ុន្តែជាអកុសល ពួកគេ ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍។ ភ្លាមៗនោះ នាង Go EunB ត្រូវបាន នាំទៅកាន់ មន្ទីរពេទ្យដែរ ប៉ុន្តែសំណាងអាក្រក់ នាងបានបាត់បង់ជីវិតទៅហើយ។

ចំនែកឯសមាជិកក្នុងក្រុម គឺនាង Sojung  នាងRise មានរបួសធ្ងន់ និងនាង Ashley នាង Zuny អ្នកគ្រប់គ្រង ហើយជាងធ្វើសក់២នាក់ទៀត មានរបួស ស្រាលនោះទេ។ បន្ថែមពីនេះទៅទៀត ចំពោះស្ថានភាព របស់នាង Sonjung មានភាពនឹងនរល្អទេ ប៉ុន្តែសម្រាប់នាង Riseវិញ គឺនៅតែស្ថិតក្នុង បន្ទប់វះកាត់ នៅឡើយ បន្ទាប់ពីនាង ត្រូវរងប៉ះទង្គិចជាមួយ ក្បាលយ៉ាងធ្ងន់ធ្ងរ។

យោងតាមសម្តីរបស់ ប៉ូលីស បានបញ្ជាក់ប្រាប់ថា ចំពោះរឿងគួរឲ្យ រន្ធត់មួយនេះ គឺប្រហែល បណ្តាលមក ពីរអិល ដោយសារតែពេលនោះ មានភ្លៀងធ្លាក់ខ្លាំង ហើយក្រុមប៉ូលីស ក៏នៅតែ ស៊ើបអង្កេតករណីនេះ បន្តផងដែរ។

ចំពោះភ្នាក់ងាររបស់ ផលិតកម្ម Polaris Entertainment ក៏បានចេញ សារជាផ្លូវការមួយ ក្នុងរឿងគ្រោះថ្នាក់ របស់ក្រុមចម្រៀងស្រីLadies'Code ថា៖

“កាលពីយប់មិញ បន្ទាប់ពីបញ្ចប់ការងារ នៅ Daegu ក្រុមចម្រៀងស្រីLadies'Code  ក៏ប្រញាប់ត្រឡប់ មកកាន់ទីក្រុង Seoul វិញ កាលវេលា ម៉ោង១ និង៣០នាទី ប៉ុន្តែស្រាប់តែមាន បញ្ហាដោយសារតែ កង់ក្រោយបាន របូតចេញ ខណៈពេលកំពុងតែជិះ ទើបធ្វើឲ្យ នាង Go EunB បាន ស្លាប់ និងសមាជិក ប៉ុន្មាននាក់ទៀត រួមទាំងក្រុមការងារ ត្រូវរងរបួសផងដែរ។ ចំពោះបុគ្គលិកនៅ ក្នុងក្រុមហ៊ុនយើង ទាំងអស់គ្នា មានការរន្ធត់ចិត្ត និងសោកស្តាយ យ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ ចរាចរណ៍ដ៏អាក្រក់មួយនេះ”៕







នាងGo EunB ដែលបានស្លាប់




ក្រុមចម្រៀងស្រីLadies’Code ទាំង៥រូប 

ប្រភព Loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]