ភ្នំពេញ៖ កាលពីម្សិលមិញ នេះមានការចែកចាយ រូបភាព ២ទៅ៣សន្លឹក ដែលបង្ហាញពីការដាក់ទណ្ឌកម្ម ទៅលើចោរវ័យ ក្មេងមួយរូប នៅក្នុងស្រុកខ្មែរ ទីតាំងពិតប្រាកដ មិនត្រូវបាន បង្ហាញ។

សម្រាប់រូបភាពទាំងនេះ ត្រូវបានចែកចាយ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមយក្សហ្វេកប៊ុកក្រោម ចំនងជើងថា ចាប់បានចោរលួច បេះដូងយាយផល្លា នៅចំកាជើង ។ ប្រសិនជាប្រិយមិត្ដ មើលឲ្យច្បាស់ នឹងឃើញថា ចោរនេះ គឺមានវ័យប្រហែលជា ក្រោម ១៨ឆ្នាំ ដែលបន្ទាប់ពី ត្រូវ ប្រជាជនចាប់បាន ចោរនេះ គឺវាបានទទួលរង នូវការដាក់ទណ្ឌកម្ម ដោយចាប់ចង និងជ្រមុជក្បាល ចូលទៅពាង ដែលហេតុការណ៍ បន្ដបន្ទាប់ទៀត មិនមានការលើក ឡើងនោះទេ។ 

ក្រោយពីរូបនេះ បានបង្ហោះឡើង ក្នុងហ្វេសប៊ុក ក៏មាន អ្នកប្រើប្រាស់ជាច្រើន បានបង្ហាញពី ភាពខ្លោច ចិត្ដ និងអាណិត ទៅវិញ និងបញ្ចេញយោបល់ថា គ្នា គ្រាន់តែលួចបេះដូងសោះ ចុះហេតុអ្វី ធ្វើបាបគ្នា ដូចនេះ! គ្នានៅក្មេងទេ !... ។ល។

ចុះសម្រាប់ប្រិយមិត្ដ អ្នកអាន ខ្មែរឡូតវិញ មានយោបល់យ៉ាងណាដែរ?

សូមមើលរូបភាព ដែលបានដកស្រង់ពី ហ្វេសប៊ុក៖




រៀបចំដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]