ពិភពលោក៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងតែស្ថិត នៅក្នុងទីតាំងមួយ ដែលទទួលរងនូវការ ចោទប្រកាន់យ៉ាងចាស់ដៃ ពីសំណាក់ មេដឹកនាំធំៗ នៅលើពិភពលោក ថារូបលោក ជាអ្នកដែលនៅពីក្រោយ នៃការបាញ់ទម្លាក់ យន្តហោះម៉ាឡេស៊ី MH17 ដែលបាន សម្លាប់មនុស្ស ២៩៨នាក់ នាពេលថ្មីៗនេះ។

យន្តហោះ ម៉ាឡេស៊ី ជើងហោះហើរ MH17 ខណៈ កំពុងតែធ្វើដំណើរពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ត្រូវបានគ្រាប់ម៉ីស៊ីល បាញ់ទម្លាក់នៅក្នុងតំបន់ ដែលមាន ក្រុមឧទ្ទាមគ្រប់គ្រង នាទីក្រុង Donetsk ប្រទេសអ៊ុយក្រែន។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Putin បានទៅចូលរួមពិធីសាសនាមួយ នៅជិតទីក្រុង Moscow ខណៈដែលលោក កំពុងតែ ទទួលរងការចោទប្រកាន់ ថាបានចូលរួមក្នុងការ បាញ់ទម្លាក់ យន្តហោះ MH17 ហើយក៏កំពុងត្រូវបាន មេដឹកនាំពិភពលោកធំៗ ព្រមានថា លោក មិនអាចលាងដៃ ប្រឡាក់ឈាមនេះបានទេ។ ម្យ៉ាងវិញទៀត លោក Putin កំពុងតែជាប់ទាក់ទង នឹងការចោទប្រកាន់ផ្សេងទៀតថា រុស្ស៊ី និង ក្រុមឧទ្ទាម បានរួមដៃគ្នា បង្វែងដាន នៅតំបន់ធ្លាក់យន្តហោះនោះ និង ថែមទាំងបាន បំផ្លាញភស្តុតាង និង សាកសព មួយចំនួន ចោលទៀតផង។

ក្នុងនោះផងដែរ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងឲ្យដឹងថា ក្រុមស៊ើបយកការណ៍ របស់សហរដ្ឋអាមេរិក បានបញ្ជាក់ហើយថា យន្តហោះពិតជាត្រូវបាន បាញ់ធ្លាក់ដោយ គ្រាប់ម៉ីស៊ីលពិតមែន និង បានចាត់ទុកការ វាយប្រហារនេះជា អំពើទ្រគោះយង់ឃ្នង ដែលធ្វើឲ្យមានកំហឹង និង ការប្រមាថ មិនអាច ពិពណ៌នាបាន។ លោក អូបាម៉ា បាននិយាយទៀតថា ក្រុមឧទ្ទាមបះបោរ ទាំងនោះ មិនអាចនឹងមាន សមត្ថភាពគ្រប់គ្រាន់ បើកការវាយប្រហារ ក្នុងលក្ខណៈបែបនេះ បានឡើយ បើសិនជាគ្មានការគាំទ្រ ពីប្រធានាធិបតី រុស្ស៊ី លោក Putin ទេនោះ។

នៅពេលនេះ ពិភពលោកទាំងមូល កំពុងតែបើកភ្នែក សំលឹងមើលទៅកាន់ ប្រទេសរុស្ស៊ី ដែលនេះជាការព្រមាន ក្រោយពីរុស្ស៊ី មិនបានបង្ហាញនូវជំហ ជួយជ្រុមជ្រែង គ្រប់គ្រាន់ណាមួយ ឬក៏ប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការសំរួលទៅដល់ ការស្រាវជ្រាវ និង ស៊ើបអង្កេត ក្នុងករណីនៃការ បាញ់ធ្លាក់យន្តហោះ នៅក្នុងតំបន់មានជម្លោះនោះ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកស៊ើបអង្កេត បានរាយការណ៍ឲ្យដឹងថា ពួកគេ ត្រូវបានក្រុមទាហ៊ាន យាមកាម នៅក្នុងតំបន់ធ្លាក់យន្តហោះ រារាំងមិនឲ្យ បានចូលទៅ គ្រប់ទីកន្លែង នោះទេ គឺពួកទាហាន បានហាមឃាត់ និង ធានាសុវត្ថិភាព ក្នុងបរិវេណ ដែលកំណត់ឲ្យ តែប៉ុណ្ណោះ។ ក្រៅពីនេះទៅទៀត ក្រុមសង្គ្រោះ បានរកឃើញសាកសព តែ ១៨៦ ប៉ុណ្ណោះ ក្នុងបរិវេណ ១៨គីឡូម៉ែត្រ បួនជ្រុង។ ប្រទេស អ៊ុយក្រែន ក៏បានចោទប្រកាន់ ប្រទេសរុស្ស៊ី ផងដែរ ថាជាអ្នក យកចេញនូវ សាកសពចំនួន ៣៨ នាក់ និង បានបំផ្លាញ ភស្តុតាង យ៉ាងសំខាន់មួយចំនួន ចោលទៀតផង៕ សូមរង់ចាំ ព័ត៌មានលម្អិតបន្ថែម ទាក់ទង MH17 ជាបន្តបន្ទាប់ទៀត …

ប្រអប់ខ្មៅ យន្តហោះ MH17 រកឃើញហើយ! តើអាចរកឃើញ ការពិតឬក៏យ៉ាងណា? (Video inside)
អាថ៌កំបាំងពិភពលោក! មានការទស្សទាយ ដឹងមុន រួចទៅហើយ និង ដាស់តឿន កាលពី 1ខែមុនពេល MH17 ត្រូវបាញ់ធ្លាក់!

















Like & Share ដើម្បីមិត្តភក្តិរបស់អ្នក បានជ្រាបអំពីព័ត៌មាន MH17 នេះ

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]