ពិភពលោក៖ មានសារអាថ៌កំបាំងមួយ ត្រូវបានបង្ហោះ ដោយជនអនាមិក តាមអនឡាញ មួយខែមុនពេល យន្តហោះរបស់ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដែលមាន ជើងហោះហើរ MH17 ផ្ទុកមនុស្ស ២៩៨នាក់ ត្រូវបានបាញ់ធ្លាក់ នៅអ៊ុយក្រែន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សារអាថ៌កំបាំងនោះ បានសរសេរដាស់តឿន ថានឹងមាន រឿងរ៉ាវដ៏គួរឲ្យរន្ធត់ កើតឡើងទៅលើ ជើងហោះហើរ MH17 គឺយន្តហោះ ដែលផ្ទុកអ្នកដំណើរ ពេញនេះនឹងត្រូវ បានបាញ់ទម្លាក់។ សារអាថ៌កំបាំងនោះ បានសរសេរថា “មិនយូរមិនឆាប់ នឹងត្រូវបាន បាញ់ទម្លាក់ យន្តហោះដែលមាន ផ្ទុកពេញទៅដោយ ភ្ញៀវទេសចរណ៍ ដែលគ្មានកំហុស ហើយនឹងមានឱកាស សម្រាប់ការអញ្ជើញ ទៅកាន់អង្គការNATO គឺខ្ញុំបាន មើលឃើញដូច្ចេះ”។

ជាមួយគ្នានេះដែរ សារមួយនេះ ត្រូវបានគេឃើញ នឹងយកចេញពីគណនី ដែលមានឈ្មោះថា News of the CPSU ដែលជា មេបញ្ជាការ របស់ក្រុមបដិវត្តន៍ Saranskaj ដែលជាអង្គការនៃ គណៈកម្មាធិការកណ្តាល របស់មនសិកា Liberty Creative Games។

តើរុស្ស៊ី អាចលាងជ្រះ ដៃប្រឡាក់ ឈាម ក្រោយការ បាញ់ធ្លាក់ យន្តហោះ MH17 ដែរទេ? (UPDATE)

ប្រអប់ខ្មៅ យន្តហោះ MH17 រកឃើញហើយ! តើអាចរកឃើញ ការពិតឬក៏យ៉ាងណា? (Video inside)

នៅក្នុងវីដេអូមួយ ដែលបានបង្ហោះ នៅក្នុងប្រព័ន្ធយូធូប វិវាទរបស់នីហ្សេរីយ៉ា ដែលមានភាពចម្រូងចម្រាស់ ត្រូវបានគេហៅថា TB Joshua បានបង្ហាញ និងជម្រុញឲ្យក្រុម ជំនុំរបស់គាត់ អធិដ្ឋានសម្រាប់ ប្រទេសរុស្ស៊ី និងដាស់តឿនថា “ពួកគេគួរតែ យកចិត្តទុកដាក់ ដែនអាកាស របស់ពួកគេ”។ ក្រៅពីសារអាថ៌កំបាំងនោះ កាលពីដើមឆ្នាំនេះ អ្នកកាន់ ព្រះពុទ្ធសាសនា ជនជាតិ Feng Shui ដែលមានឈ្មោះថា Thean Y Nang បានទស្សន៍ទាយថា ប្រទេសម៉ាឡេស៊ី នឹងជួបគ្រោះអាក្រក់ ទាំងគ្រោះមហន្តរាយ ធម្មជាតិធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ មនុស្សផងដែរ។

ហោរាជនជាតិចិន-ម៉ាឡេស៊ីនេះ បានធ្វើការព្យាករទុក យ៉ាងត្រឹមត្រូវ ថានឹងមានគ្រោះ រញ្ជួយដី នៅខេត្តស៊ីឈួន ដែលជាតំបន់ ពាណិជ្ជកម្មរបស់ ប្រទេសចិន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ ហោរារូបនេះ ក៏មានបោះពុម្ពផ្សាយ នូវសៀវភៅមួយក្បាល នៅក្នុងខែមករា ដើមឆ្នាំ២០១៤នេះ ដែលនិយាយពី សំណាងរបស់ ប្រទេសម៉ាឡេស៊ីថា “ប្រទេសនេះ មានការប្រែប្រួល យ៉ាងអាក្រក់ និងមានឧបសគ្គជាច្រើន នៅក្នុងដំណើររបស់ខ្លួន”។

យ៉ាងណាមិញ ប្រទេសម៉ាឡេស៊ី ក៏ដូចជាក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH17 មុនពេលជួបគ្រោះថ្នាក់ ធ្លាប់ត្រូវ បានទទួល សារ ដាស់តឿន និងព្រមាន រួចមកហើយ ប៉ុន្តែជើងហោះហើរ របស់ក្រុមហ៊ុន ទេសចរណ៍នេះ នៅតែចចេស ទើបបណ្តាលឲ្យមាន គ្រោះថ្នាក់បែបនេះ៕

ប្រភព៖ Mirror

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]